adverise with khmeread 056343fa bf18 448c 9cef ac255f9466ab

ប៉ូលិសបង្ក្រាបជនដៃដល់៨នាក់ បន្ទាប់ពីកាប់ចាក់សម្លាប់យុវជនម្នាក់

     ភ្នំពេញ ៖ ជនដៃដល់៨នាក់ត្រូវបានប៉ូលិសខណ្ឌមានជ័យតាមចាប់បានជាបន្តបន្ទាប់ពីបានបង្កជម្លោះពេលចូលផឹកស៊ី និងរាំលេងនៅក្នុងក្លឹបកម្សាន្តយីហោ «ក្លឹបម៉ាលី» រហូតវាយសម្លាប់យុវជនម្នាក់រួចមក។

     អំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្លឹបម៉ាលី ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

     ប៉ូលិសនិយាយថា ដំបូងមានយុវជនឈាមរាវ២ក្រុម បានបង្កជម្លោះពេលចូលផឹកស៊ី និងរាំលេងក្នុងក្លឹប ពេលស្រាប់តែចេញមកវិញ ភាគីម្ខាងដែលមានគ្នា៨នាក់ បានស្ទាក់កាប់ និងចាក់ទៅលើគូបក្ខដិបក្ខ បណ្តាលឲ្យស្លាប់ម្នាក់ហើយនាំគ្នារត់អស់។

    ប៉ូលិសបន្តថា នៅព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូនេះ ក្រោយកើតហេតុភ្លាមៗ កម្លាំងប៉ូលិសបានតាមចាប់ ជនបង្កជាបន្តបន្ទាប់ ចំនួន៨នាក់ ដកហូតម៉ូតូមួយគ្រឿង ស្ថិតនៅផ្ទះរបស់ពួកគេនៅសង្កាត់ព្រៃស ខណ្ឌដង្កោ និងនៅខណ្ឌពោធិ៍សែនជ័យ។

    ប៉ូលិសបន្តទៀតថា ជនរងគ្រេាះដែលស្លាប់មានឈ្មេាះចិន វាសនា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យទាំង៨នាក់មានឈ្មេាះ ទី១-រុន សុខវ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ទី២-ឈ្មេាះវែង លីឈាន ភេទប្រុស អាយុ១៨ឆ្នាំ  ទី៣-ឈ្មេាះចាន់ តារាសកល ភេទប្រុស អាយុ១៦ឆ្នាំ ទី៤-ឈ្មេាះសាត់ តារា ភេទប្រុស អាយុ១៥ឆ្នាំ ទី៥-ឈ្មេាះម៉ៅ សំរេច ភេទប្រុស អាយុ១៧ឆ្នាំ  ទាំង៥នាក់មានទីលំនៅភូមិទីទុយ សង្កាត់ព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ  ទី៦-ឈ្មេាះមំុ ដាវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ទី៧-ឈ្មេាះឃុន សម្បត្តិ អាយុ១៥ឆ្នាំ ស្នាក់នៅក្បែរធនាគារកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង ទី៨-ឈ្មេាះម៉ន ទាវ ( អ្នកចាក់សម្លាប់ ) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕

adverise with khmeread

មតិយោបល់