adverise with khmeread 6

Pato ចាំ​លេង​ឲ្យ Chelsea តាំងពី​ពុក​មាត់តិច​រហូតដល់​ដុះ​ឡើង​ញ៉ុ​ក​!

​ប្រិយមិត្ត Chelsea អាច​នឹង​ភ្លេចមុខ Alexandre Pato ជា​នរណា នៅពេលដែល​គាត់​បង្ហាញខ្លួន​នៅ​ទឹកដី Stamford Bridge លើកដំបូង បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់គាត់​បាន​ថត Selfie ជាមួយ​តារា​របស់​ប្រេ​ស៊ី​ល​រូបនេះ​។​

Pato បាន​ចូលរួម​ជាមួយ​តោ​ខៀវ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​កាលពី​ខែមករា ប៉ុន្តែ​មិនទាន់បាន​លេង​មួយ​ប្រកួត​នៅឡើយ​តាំងពី​ថ្ងៃនោះ ខណៈដែល​លោក Guus Hiddink និយាយថា អតីត​ខ្សែប្រយុទ្ធ​របស់ AC Milan រូបនេះ ត្រូវការ​កម្មវិធី​ហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​ដែល​ស្រដៀង​នឹង​ការប្រកួត​មិត្តភាព​មុននឹង​គាត់​ត្រូវបាន​ពិចារណា​សម្រាប់​ការប្រកួត​ផ្លូវការ​។​

​វា​ហាក់ដូចជា​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ បាន​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ពង្រឹង​រាងកាយ​របស់គាត់​ជាជាង​កោរពុកមាត់ ខណៈ​រូបថត​បង្ហាញ​នៅលើ​គណនី Instagram របស់​កីឡាករ Willian បង្ហាញថា Pato បាន​ចម្លង​ស្ទីល​តារាបាល់ទាត់​ទសវត្សរ៍​ទី ៨០ ដែល​និយម​ទុក​ពុកមាត់​ឡើង​ញ៉ុ​ក​នោះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់