អ្នកជំងឺជាង ១០០ នាក់ប្តឹងវេជ្ជបណ្ឌិតអាមេរិកម្នាក់ ដែលច្រៀងរាំខណៈកំពុងវះកាត់ពួកគេ ហើយបង្ហោះវីដេអូលើ YouTube

មេធាវីតំណាងឱ្យស្រ្តីបីនាក់ក្នុងករណីប្រឆាំងនឹងអ្នកឯកទេសខាងសើស្បែកនៅរដ្ឋអាត្លង់តា ដែលល្បីខាងច្រៀងរាំ ខណៈកំពុងអនុវត្តការវះកាត់ និយាយថា ស្រ្តីជិត ១០០នាក់ផ្សេងទៀត បានទាក់ទងទៅការិយាល័យរបស់គាត់ដើម្បីអះអាងថា ពួកគេបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតក្រោមការវះកាត់ពីវេជ្ជបណ្ឌិតរូបនេះ។

នៅក្នុងវីដេអូមួយបង្ហោះនៅក្នុងគណនីប្រព័ន្ធកម្សាន្តសង្គម YouTube របស់វេជ្ជបណ្ឌិត Windell Boutte គ្រូពេទ្យជំនាញខាងស្បែកមានវិញ្ញាបនប័ត្រត្រឹមត្រូវរូបនេះ ឃើញកំពុងស្រែកច្រៀង ខណៈដែលគាត់កំពុងវះកាត់អ្នកជំងឺ ឬកំពុងច្រៀងរ៉ែប និងរាំ ជាមួយនឹងឧបករណ៍វះកាត់នៅក្នុងដៃ អំឡុងដំណើរការវះកាត់។ នៅអំឡុងពេលកម្សាន្តដ៏រីករាយនេះ ជំនួយការរបស់វេជ្ជបណ្ឌិតរូបនេះ ក៏ត្រូវបានគេឃើញរាំលេងជាមួយគាត់ផងដែរ។

លោកស្រី Susan Witt ដែលជាមេធាវីតំណាងឱ្យស្ត្រីបីនាក់ ដែលអះអាងថាពួកគេបានទទួលរងផលប៉ះពាល់ពីការងាររបស់លោកស្រី Boutte បាននិយាយថា ស្រ្តីជិត ១០០នាក់ បានទៅកាន់ការិយាល័យរបស់លោកស្រីក្នុងរយៈពេលសប្តាហ៍ចុងក្រោយ ដើម្បីប្តឹងតវ៉ាអំពីលទ្ធផលរបស់ពួកគេ។

អតីតអ្នកជំងឺជាច្រើនបាននិយាយថា ពួកគេបានជួបប្រទះផលលំបាកក្រោយវះកាត់ធ្ងន់ធ្ងរដោយសារតែការឆ្លងមេរោគ។ នេះបើយោងតាមស្តីរបស់លោកស្រី Witt។

យោងតាមវេបសាយ CNN វីដេអូច្រើនជាង២០ ត្រូវបានលុបចោលពីគណនី YouTube របស់លោកស្រី Boutte ខណៈដែលការប្តឹងផ្តល់កំពុងនឹងបន្តផងដែរ៕


 

adverise with khmeread