អាវុធហត្ថរាជធានីបញ្ជូន ជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ​ ៖ កម្លាំងអាវុធហត្ថរាជធានីរាជធានីភ្នំពេញ​ បានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ​នាថ្ងៃទី៤មិថុនានេះ បន្ទាប់កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ​ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិ ផ្សារលិច ​សង្កាត់​ព្រែកព្នៅ ​ខណ្ឌព្រែកព្នៅ​​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ពួកគេទាំង ០៣នាក់ រួមមាន​ ១- ឈ្មោះ ធិន ដា​ ភេទប្រុស អាយុ​២៧ឆ្នាំ ឃាត់ខ្លួនបាន វេលាម៉ោង១៦ និង៣០នាទី ចំណុច ផ្លូវបេតុង មុខបុរីកម្ពុ ភូមិ ផ្សារលិច ​សង្កាត់ ព្រែកព្នៅ ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ២- ឈ្មោះ ជាតិ ​វុទ្ធី ភេទប្រុស អាយុ​២០ឆ្នាំ និង៣- ឈ្មោះ ស៊ុន រដ្ឋា ហៅវ៉ិត ភេទប្រុស ​អាយុ​១៤ឆ្នាំ ឃាត់ខ្លួនបាន វេលាម៉ោង៥ល្ងាច នៅចំណុច ផ្លូវបេតុង ភូមិផ្សារលិច ​សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​បច្ចុប្បន្ន ពួកគេទាំង ០៣ នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread