បីក្រសួង រួមគ្នាគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម

​ភ្នំពេញ​ ៖ ក្រសួងព័ត៌មាន, ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចចេញប្រកាសរួមគ្នា ដើម្បីគ្រប់គ្រងការផ្សាយនៅតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនង សង្គមនានា នៅក្នុងប្រទេសកម្ពុជា។

​សេចក្ដីប្រកាសរួម ដែលធ្វើឡើងនាពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «សេចក្ដីសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណិត នៅក្នុងប្រទេសកម្ពុជា ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដិទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្ដីពីរបបសារព័ត៌មាន»។

​ការសម្រេចបង្កើតនូវវិធានការថ្មី របស់ក្រសួងទាំង៣ បានធ្វើឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួននាំឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងក្រមសីលធម៌ មួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដាញគេហទំព័រ និងប​ណ្ដាញសង្គម។

​សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ក្រសួងទាំង៣ នឹងធ្វើការរួមគ្នាប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬសារអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានរចនាបង្កជាចលាចលបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ។

​ខាងក្រោមនេះជាខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសរួម ៖

adverise with khmeread