ប្តីកាប់ប្រពន្ធឱ្យរបួស​ ដោយសារតែមិនព្រម​...

​កណ្តាល​ ៖​ ប៉ូលិស ក្រុងតាខ្មៅបានឃាត់បុរសម្នាក់ក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារ​ប្តីកាប់ប្រពន្ធឱ្យរបួស​ ដោយសារតែមិនព្រមរួមភេទ​ កើតឡើងនាថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីយប់នៅចំណុចផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ (ប្រពន្ធ) ឈ្មោះ សុខ ចាន់ អាយុ៣៦ឆ្នាំ ទីលំនៅស្នាក់នៅភូមិដើមគរ សង្កាត់ដើមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ​មុខរបរគ្រូទាយ​។
ចំណែកជនល្មើស(ប្តី)ឈ្មោះ ស៊ីថា ពេជ្រ អាយុ៣២ឆ្នាំ ទីលំនៅ​ ស្នាក់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខក្រុមហ៊ុនមិត្តហ្វូន (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកកាំបិតប៉័ងតោចំនួន១ និងវែកឆាចំនួន១។ 

​ប៉ូលិសបន្តថា​ នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះជាប្រពន្ធកំពុងតែដេកនៅក្នុងបន្ទប់ជាមួយកូនតូច​។ ពេលនោះស្រាប់តែជនល្មើសជាប្តីបានដើរចូលមកក្នុងសភាពស្រវឹងស្រា ហើយបានសុំប្រពន្ធរួមភេទជាមួយតែប្រពន្ធមិនព្រម ព្រោះមិនស្រួលខ្លួនអស់កម្លាំងធ្វើឱ្យជន​ល្មើសខឹងបានយកវែកឆាវាយត្រូវចំចិញ្ចើមខាងឆ្វេងបណ្តាលឱ្យរយះហូរឈាម​។ 

​ក្រោយមកជនល្មើសក៏បានរករឿងជាមូយជនរងគ្រោះម្តង ​​ដោយមានការប្រតាយប្រតប់គ្នាពេលនោះជនល្មើសក៏បានទាញកាំបិតប៉័ងតោកាប់ បណ្តាលឱ្យត្រូវចំបាតដៃខាងឆ្វេងរបសជនរងគ្រោះរងរបួសរយះហូរឈាម ទើប​សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើស រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី​៕


 

adverise with khmeread