ខ្ទេចខ្ទីអស់ហើយ! ទិន្នន័យលើទូរស័ព្ទរបស់យើងគ្រប់គ្នា ត្រូវបាន Facebook​ បើកដៃឱ្យក្រុមហ៊ុន ៦០ ប្រមូលយកឆៅៗ រួមទាំង Apple

របាយការណ៍ថ្មីមួយបានបង្ហាញថា Facebook បានផ្ដល់ឱ្យក្រុមហ៊ុនបង្កើតឧបករណ៍យ៉ាងហោចណាស់ ៦០ ក្រុមហ៊ុនចូលទៅក្នុងទិន្នន័យរបស់អ្នកប្រើប្រាស់ដែលអាចមានជម្លោះជាមួយអ្វីដែលក្រុមហ៊ុននេះធ្លាប់បានប្រាប់ទៅសភាអាមេរិក។

ដៃគូសហការជាច្រើនជាមួយនឹងក្រុមហ៊ុនដូចជាក្រុមហ៊ុន Apple, Amazon, Blackberry, Microsoft និង Samsung នៅតែមានសកម្មភាពទាញយកទិន្នន័យអ្នកប្រើប្រាស់ដដែលទេ បើទោះជាហ្វេសប៊ុកបានធ្វើឱ្យក្រុមហ៊ុនទាំងនោះស្ងាត់សកម្មភាពតាំងពីខែមេសាមកក៏ដោយ។ នេះបើយោងតាមរបស់ការរបស់វេបសាយ New York Times។

ស្ថិតក្រោមកិច្ចព្រមព្រៀងខ្លះ អ្នកបង្កើតឧបករណ៍អេឡិចត្រូនិក អាចចូលទៅក្នុងទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន បើទោះជាពួកគេគិតថា ពួកគេត្រូវបានរារាំងពីការចែករំលែកទិន្នន័យនោះក៏ដោយ។

ចាប់តាំងពីរឿងអាស្រូវក្រុមហ៊ុន Cambridge Analytica កាលពីខែមីនាមក ក្រុមហ៊ុន Facebook បានស្បថថា នឹងបញ្ចប់ការចែករំលែកព័ត៌មានអ្នកប្រើប្រាស់តទៅទៀតហើយ ប៉ុន្ដែខ្លួនមិនដែលលាតត្រដាងថា ក្រុមហ៊ុនបង្កើតឧបករណ៍ទាំងនោះបានលួចទិន្នន័យអ្នកប្រើប្រាស់ឡើយ។

យោងតាមប្រភពដដែល រាល់ឧបករណ៍អេឡិចត្រនិក (ដូចជាស្មាតហ្វូនជាដើម) មានមុខមួយហៅថា "Device-Integrated APIs" ជាកម្មវិធីមួយអនុញ្ញាតឱ្យ Hardware របស់ឧបករណ៍ទាំងអស់ភ្ជាប់ជាមួយនឹងទិន្នន័យមេ (Database) ដើម្បីជាផ្នែកមួយផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ទៅលើប្រព័ន្ធរបស់ក្រុមហ៊ុនបង្កើតឧបករណ៍ទាំងនោះ៕


 

adverise with khmeread