ខឹង​ប្តី​ញៀន​ថ្នាំ​និង​ញៀន​ល្បែង​និយាយ​លែង​ស្តាប់, ប្រពន្ធចងកសម្លាប់ខ្លួន

​សៀមរាប​ ៖​ ស្ត្រី​អាយុ​២២​ឆ្នាំ​ម្នាក់ បានសម្រេច​ចងក​សម្លាប់ខ្លួន ចោល​ក្រុមគ្រួសារ ព្រោះតែ​ខឹង​ប្តី​ញៀន​ថ្នាំ​និង​ញៀន​ល្បែង​និយាយ​លែង​ស្តាប់​ដែលហេតុការណ៍នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ល្ងាច ថ្ងៃទី​៣ ​ខែឧសភា ​ឆ្នាំ​២០១៨​ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។ 

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ​ជនរងគ្រោះ​ឈ្មោះ គឹម ល​ក្សី ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ លក់ដូរ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​​តាម​ការសាកសួរ​ក្រុមគ្រួសារ មូលហេតុ ខឹង​និង​ប្តី​ញៀន​ថ្នាំ និង​លេងល្បែង​និយាយ​លែង​ស្តាប់​។

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​រួច​សព​ក៏បាន​ប្រគល់​ឱ្យសាច់​ញា​តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread