adverise with khmeread 1

​លោក Mourinho ចាត់ថ្នាក់ Lampard ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ Premier League

​លោក Jose Mourinho សរសើរ​កីឡាករ Frank Lampard ជា​តារា​ល្អឥតខ្ចោះ​ប្រចាំ​ក្របខ័ណ្ឌ Premier League សម្រាប់​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

​អ្នក​ទាំងពីរ​បានធ្វើកា​រ​ជាមួយគ្នា​បាន​ពីរដង​មកហើយ​នៅក្នុង​អាជីព​របស់​ពួកគេ ហើយ​បើទោះជា​គាត់​អនុញ្ញាត​ឲ្យ Lampard ចាក​ចេញពី​ទឹកដី Stamford Bridge ក្តី ក៏​អ្វីដែល​កីឡាករ​រូបនេះ​បាន​បន្សល់ទុក​នៅតែ​មិនចេះ​សាបសូន្យ​នោះឡើយ​។​

Lampard បាន​ចំណាយពេល ១៣ ឆ្នាំ​ជាមួយ​ក្លឹប ហើយ​ចំពោះ​ការយល់ឃើញ​របស់លោក Mourinho វិញ គាត់​គិតថា ១០ ឆ្នាំ​កន្លងមកនេះ គាត់​ជា​កីឡាករ​មាន​ទេពកោសល្យ​ជាងគេ​នៅ Premier League​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន Straits Times ថា "​នៅ Chelsea ដំបូង ខ្ញុំ​មាន Frank Lampard ដែល​ប្រហែលជា​កីឡាករ​ល្អ​ជាងគេ​នៅ Premier League សម្រាប់​មួយ​ទសវត្សរ៍​មកនេះ​"​។​

"​នរណា​ជា​កីឡាករ​ល្អ​របស់ខ្ញុំ​? វា​ពិបាក​និយាយ​ណាស់​ព្រោះ​ខ្ញុំ​បាន​ដឹកនាំ​កីឡាករ​កំពូលៗ​មួយចំនួន​លើ​ពិភពលោក​នេះ​"​។​

"​ខ្ញុំ​ទៅ Inter ខ្ញុំ​មាន Zlatan ខ្ញុំ​មាន Javier​។ ខ្ញុំ​ទៅ Real ខ្ញុំ​មាន Cristiano​។ ខ្ញុំ​ត្រឡប់​ទៅ Chelsea ខ្ញុំ​រកឃើញ​កីឡាករ​កំពូល​ផ្សេងទៀត​"​។​

"​ប្រសិន​មាន​កីឡាករ​ច្រើន​យ៉ាងនេះ វា​មិន​យុត្តិធម៌​ទេ​ដែលថា Lampard ជា​កីឡាករ​ល្អ​ដាច់​គេ​។ វា​មិនអាច​ទៅរួច​ទេ​ដែល​ឈ្នះ​ពាន​ច្រើនយ៉ាង​នេះ​ដោយ​គ្មាន​កីឡាករ​ល្អៗ ដូច្នេះ​ខ្ញុំ​សូម​សម្តែង​ការគោរព​ដល់​ពួកគេ​ទាំងអស់​"៕

​កំណត់ត្រា​ដ៏​មិនគួរ​ឲ្យ​ជឿ​របស់ Lampard ក្នុងនាម​ជា​ខ្សែបម្រើ ខណៈ​គាត់​នៅ​ជាមួយ Chelsea គឺ​គាត់​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ដែល​ស្ថិតនៅ​លំដាប់​ទី​បួន​នៅក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ  Premier League ជាមួយ​គ្រាប់​បាល់​ចំនួន ៥៧ គ្រាប់ ដោយ​ដាច់​ឆ្ងាយ​ពី​គូប្រជែង​របស់គាត់​ទាំងអស់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់