លោក Roberto Martinez: Kevin De Bruyne គួរតែឈ្នះកីឡាករ Mohamed Salah ដើម្បីលើកពានកីឡាករឆ្នើមប្រចាំឆ្នាំ

        គ្រូបង្វឹក​ជម្រើស​ជាតិ​បែលហ្ស៊ិកលោក Roberto Martinez ​អះអាងថា លោកមិនជឿថា កីឡាករ​ Mohamed Salah អាចយក​ឈ្នះ​កី​ឡាករ Kevin De Bruyne ហើយលើកពានកីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ​ក្របខណ្ឌ​​ PL នៅ​រដូវកាល​នេះទេ។

        Salah ​កំពុង​តែ​ប្រឹងប្រែង​ព្យាបាលដើម្បី​ឲ្យជាទាន់​ពេលប្រកួត​វើលខាប់ បន្ទាប់ពី​មាន​បញ្ហា​របួស​ស្មា​នៅវគ្គផ្តាច់ព្រ័ត្រ CL ។Skip ខ្សែប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីបរូបនេះរកបាន​៤៤​គ្រាប់​សម្រាប់ក្រុម Liverpool នៅ​រដូវកាល​នេះ​ រួម​ទាំង​៣២​គ្រាប់ក្នុង​ក្របខណ្ឌ PL ដែលសង្ឃឹថា អាចលើកពាន​ស្បែកជើងមាស។

        ប៉ុន្តែ​ De Bruyne គឺជា​កម្លាំង​ស្នូល​ដែល​ជួយ​ក្រុម Man City ក្នុងការលើក​ពាន​ League Cup និង​បន្ទាប់មក​លើកពាន​ជើងឯក​ PL ខណៈពួកគេក្លាយជា​ក្រុម​ដំបូង​ដែលឡើង​ដល់​កម្រិតកំពូល​នៅ​រដូវកាល​នេះ។

        លោក Martinez គ្មាន​ភាពស្ទាក់ស្ទើរនឹងនិយាយថា លោក​ផ្តល់ការ​គាំទ្រ​ដល់​កីឡាករ​ដែល​លោកសង្ឃឹមថា នឹង​ជួយ​ក្រុម​បែលហ្ស៊ិក​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​វើលខាប់នោះទេ។

        លោកបាន​និយាយថា “ខ្ញុំ​ភ្ញាក់ផ្អើលដែល De Bruyne​ ចាញ់​កីឡាករ Salahហើយ​មិនបាន​លើកពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ”៕

adverise with khmeread