លោក Unai Emery ចង់ជួបជុំជាមួយកីឡាករ Steven N’Zonzi ឡើងវិញ

        គ្រូបង្វឹកថ្មីរបស់​ក្លឹប Arsenal លោក Unai Emery ចង់​ធ្វើឲ្យ​ខ្សែបម្រើ Steven N`Zonzi ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ក្លឹប​ Arsenal ផ្ទេរនៅ​រដូវក្តៅនេះ។ គ្រូបង្វឹករូបនេះបានបញ្ចុះបញ្ចូល​ថ្នាក់ដឹកនាំ​របស់ Arsenal ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ Steven ដែលជា​កីឡាករ​របស់ក្លឹប Sevilla ។

Skip        ក្លឹប Arsenal ធ្លាប់បាន​បង្ហាញ​ចំណាប់អារម្មណ៍​ដំបូង​លើ​កីឡាករ​អន្តរជាតិបារាំងវ័យ​២៩​ឆ្នាំ​រូបនេះកាល​ពីខែមករា​ ប៉ុន្តែ​ប្រធាន​ផ្នែកជ្រើស​រើស​ Sven Mislintat សម្រេចចិត្ត​មិន​បន្ត​ទៅមុខទៀត។

ទោះបីជាយ៉ាងណា លោក Emery ដែល​ធ្លាប់ធ្វើ​ការ​ងារជាមួយកីឡាករ​រូបនេះ​នៅ​ក្លឹប Sevilla គឺជាអ្នក​គាំទ្រ  Steven ហើយ​កីឡាករ​រូបនេះក៏​ចង់​ជួប​ជុំជាមួយ​អតីត​គ្រូបង្វឹក​រូបនេះ​ផងដែរ៕

adverise with khmeread