ជនជាតិអ៊ីតាលីហួសចិត្តជាខ្លាំង ពេលឃើញបុរសម្នាក់ថតស៊ែលហ្វី ខណៈស្ត្រីម្នាក់កំពុងរងរបួសធ្ងន់ដោយសាររថភ្លើងបុក

នៅពេលស្ដ្រីជនជាតិកាណាដាម្នាក់ត្រូវបានរថភ្លើងបុករងរបួសយ៉ាងធ្ងន់ធ្ងរក្នុងភាគខាងជើងប្រទេសអ៊ីតាលី ក្រុមសង្គ្រោះបានមកដល់ភ្លាមៗដើម្បីសង្គ្រោះនាង។

ប៉ុន្ដែខណៈដែលពួកគេកំពុងព្យាបាលស្ដ្រីនោះ បុរសវ័យក្មេងម្នាក់ត្រូវបានគេថតជាប់នៅកន្លែងកើតហេតុនៅស្ថានីយ៍រថភ្លើងកំពុងថតស៊ែលហ្វី ដែលកំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតផ្ទុះកំហឹងជាខ្លាំង។

គាត់បានថតរូបខ្លួនគាត់ ចំពេលអ្នកកាសែតម្នាក់ថតគាត់ ដោយត្អូញត្អែរចំពោះរូបភាពនោះថា "យើងបានបាត់បង់នូវក្រមសីលធម៌ទាំងស្រុងហើយ"។

ក្រោយមកប៉ូលិសបានចាប់បុរសវ័យក្មេងនោះ និងបង្ខំឱ្យគាត់លុបរូបភាពនោះចោល។

ដោយឡែកស្ដ្រីជនជាតិកាណាដានោះដែលជួបឧបទ្ទវហេតុកាលពីចុងខែមុនត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ និងកាត់ជើងម្ខាងចោល។

ទន្ទឹមនឹងនោះដែរ បុរសស្លៀកឈុត Bermuda ដែលថតស៊ែលហ្វីនៅទីក្រុង Piacenza ត្រូវបានគេស៊ើបអង្កេតរួចហើយ និងមិនជាប់ទោសអ្វីទេ៕

adverise with khmeread