adverise with khmeread 1

Ronaldo៖ យើង​ត្រូវតែ​ប្រយុទ្ធ​ដើម្បី La Liga រហូតដល់​ទីបញ្ចប់​

​ក្រុម​យក្ស Real Madrid នឹងត្រូវ​ប្រឈម​ជាមួយ​សត្រូវ​ចាស់ Atlético Madrid នៅ​ថ្ងៃ​សៅរ៍​នេះ និង​កីឡាករ Cristiano Ronaldo បាន​និយាយ​ទាក់ទង​នឹង​ការប្រកួត​នេះ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ក្រុមហ៊ុនផលិតស្រាបៀ​រ​អេ​ស្ប៉ា​ញ Mahou​។​

Ronaldo បាន​និយាយថា "​វា​ជាការ​ប្រកួត​សំខាន់ ពិសេស​ក្នុងផ្ទះ​ទៀត នៅ​ពីមុខ​ប្រិយមិត្ត​របស់​អ្នក​ដើម្បី​ប្រឈមមុខ​ជាមួយ​ក្រុម​ដ៏​លំបាក​មួយ​ដែល​ការពារ​បានល្អ​។ វា​ជាការ​ប្រកួត​ដែល​យើង​ត្រូវតែ​ឈ្នះ​។ យើង​ដឹងថា​ពាន​នេះ​គឺ​វា​មិនអាច​ទៅរួច​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ប្រយុទ្ធ​ដល់ទី​បញ្ចប់​។ ខ្ញុំ​សង្ឃឹមថា វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ Real Madrid ត្រូវតែ​ឈ្នះ​"​។​

​សួរ​ទាក់ទង​នឹង​សម្ពាធ គាត់​បាន​ឆ្លើយថា "​លេង​ឲ្យ​ក្រុម​ដ៏​ធំ​លើ​ពិភពលោក​វា​មានរឿង​ល្អ​របស់​វា ប៉ុន្តែ​ក៏មាន​រឿង​អាក្រក់​ដែរ​។ មាន​សម្ពាធ​ជាច្រើន​នៅ​ក្លឹប ប៉ុន្តែ​ខ្ញុំ​នៅទីនេះ​ច្រើន​ឆ្នាំ​ហើយ អ​ញ្ជឹ​ង​ខ្ញុំ​ទម្លាប់​នឹង​វា​ទៅហើយ​។ ទំហំ​របស់​ក្លឹប​បានធ្វើ​ឲ្យ​មនុស្ស​មើល​មក​យើង​ក្នុងន័យ​ខុសៗ​គ្នា​។ និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​រីករាយ និង​ចង់​លេង​ឱ្យ​ក្លឹប​មួយ​នេះ​ណាស់​"​។​

​ទាក់ទង​នឹង​កីឡាករ​បាល់ទាត់​ល្អ​ជាងគេ គាត់​បាន​ប្រាប់ថា "​ខ្ញុំ​តែងតែ​គិតថា មក​ទីនេះ​ដើម្បី​បង្ហាញថា​ខ្ញុំ​ល្អ​ជាងគេ​។ ខ្ញុំ​ព្យាយាម​មួយឆ្នាំ​ទៅមួយ​ឆ្នាំ មិនមែន​តែ​ជាមួយ​ពានរង្វាន់​នោះទេ ប៉ុន្តែ​ព្រមទាំង​គ្រាប់​បាល់​របស់ខ្ញុំ​និង​ការលេង​។ ខ្ញុំ​កំពុង​ធ្លាក់​ទម្រង់​ប៉ុន្តែ​ឲ្យ​វា​ទៅតាម​នោះ​ចុះ​ដើម្បី​ជៀសវាង​បញ្ហា​។ វា​តែងតែមាន​ភាព​វិជ្ជមាន​ពេល​ដឹងថា ប្រិយមិត្ត​នៅ​ពីក្រោយ​។ ខ្ញុំ​មាន​មោទនៈភាព​នៅពេលដែល​មនុស្ស​ច្រៀង​ឈ្មោះ​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់