ចាប់បានចោរវៀតណាមម្នាក់ ជំនាញលួចកញ្ចក់រថយន្តទំនើប

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពួកគេធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្ត លុចស៊ីស៥៧០ កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ​២០១៨ នៅមុខផ្សារធំថ្មី ស្ថិតនៅតាមបណ្តោយផ្លូវ ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​។ 

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូង គេឃើញបុរស២នាក់ជាជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6227 ជិះឆ្វែលប្រហែលជា២ជុំ​។ ស្រាប់តែឈប់ម៉ូតូហើយម្នាក់ទៀត ចុះមកធ្វើសកម្មភាព គាស់កញ្ចក់រថយន្តលុចស៊ីស៥៧០ ដែលចតនៅចញ្ចើមផ្លូវបានសម្រេច តែត្រូវបានសន្តិសុខ យាម នៅគោលដៅនោះឃើញទាន់ ក៏រត់ដេញចាប់បានម្នាក់​, រីឯម្នាក់ទៀតរត់គេចខ្លួន​បាត់​។​ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ​។ 

​ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើង ហើយបានហៅសមត្ថកិច្ចឱ្យមកយកម៉ូតូ និងជនសង្ស័យទៅប៉ុស្តិ៍ផ្សាថ្មីទី៣ ដើម្បីរង់ចាំម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់​៕


 

adverise with khmeread