សមត្ថកិច្ចចម្រុះត្រួតពិនិត្យយានដ្ឋានកាត់តតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់រឹបអូសរថយន្ត៥គ្រឿង​

​ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យយានដ្ឋានកាត់តតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចយានដ្ឋានគ្មានលេខ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានរឹបអូសរថយន្ត៥គ្រឿង​។ 

​ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំរបស់ លោក ឧត្តមសេនីយ៌ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ,ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីកាត់តតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់​។ 

​នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃើញរថយន្តចំនួន១០ គ្រឿង​, ក្នុងនោះរថយន្តបានតម្លើងរួចចំនួន ៥គ្រឿង (ម៉ាក lexus ៣គ្រឿង, camry hybrigde ១គ្រឿង និង highlander ១គ្រឿង) និងចំនួន ៥គ្រឿងទៀតកំពុងតម្លើងពុំទាន់រួច (ម៉ាកlexus ២ គ្រឿង​, camry hybrigde ១គ្រឿង និងpruis ២គ្រឿង)។

​ចំពោះវត្ថុតាងទាំងអស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេសៀលរក្សាដាក់ទុកក្នុងយានដ្ឋានខាងលើចំនួន ៥គ្រឿង (ដែល តម្លើងពុំទាន់រួច) និងចំនួន ៥ គ្រឿងដែលបានដំឡើងរួច បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន និងបាននាំមេការ ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី​៕

adverise with khmeread