ចិនអត់ចេះខ្មែរបន្លំពាក់ផ្កាយ១ទាហានខែ្មរ ថតវីដេអូ បង្ហោះហ្វេសប៊ុកបង្អួតត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន

​ព្រះសីហនុ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត នៅព្រឹកថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ចុះ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិនម្នាក់ពាក់ស័ក្តិផ្កាយ១ (ខ្មែរក្លែងក្លាយ​) និង​ដកហូត​រថយន្ត ស្លាក​លេខ ខម នៅ​ចំណុច​ហាង ខារ៉ាអូខេ សៀង​ហៃ ក្រុង- ខេត្ត​ព្រះសីហនុ​។

​បុរស​ចិន​ ឈ្មោះ ចាង ជិ​ង សឹ​ន ភេទ ប្រុស អាយុ​៤២ឆ្នាំ ជនជាតិចិន​ទើប​មកពី​ម៉ា​កាវ បានសារភាពថា មុនពេលកើតមាន​មិត្តភក្តិ​ជនជាតិខ្មែរបើកឡាន​មក​ទទួល ដែល​នៅក្នុង​ឡាន​នោះ មាន ឯក​ណ្ឋា​ន​កងយោធពល​ខេមរៈភូមិន្ទ មាន​ស័ក្តិ​ឧត្ដមសេនីយ៍ត្រី​ព្យួរ​ក្នុង​ឡាន ខ្លួន​ក៏​យក​ពាក់​ថត​លេង​។ តែមិន​នឹកស្មានថា​គេ​បង្ហោះ​ពេញ Facebook ដូច្នេះ​ទេ​។

​បុរស​ជនជាតិ​ចិនមកពី​ម៉ា​កាវ​រូបនេះ​កំពុង​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​។ ដោយឡែក​រថយន្ត និង ម្ចាស់​រថយន្ត​ដែលជា​មន្ត្រី​យោធា​នោះ កំពុង​ត្រូវបាន​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​កងទ័ព​មាន​វិធានការ​តាមវិន័យកងទ័ពរួច​ហើយ​៕


 

adverise with khmeread