កំពូលអ្នកជួយសង្គ្រោះ! ឈរចាំមាត់បង្អួច ចាំចាប់ជើងអ្នកលោតសម្លាប់ខ្លួនពីអគារ...បើអ្នកល្មមៗអាចទាញធ្លាក់ចុះក្រោមទាំង២បាត់ហើយ តែនេះអស្ចារ្យពេកហើយ!

នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យនៃអ្នកពន្លត់អគ្គិភ័យមួយរូបនៅប្រទេសឡេតូនី អាចមានសមត្ថភាពចាប់បុរសម្នាក់ ដែលបានធ្វើអត្តឃាតលោតចុះពីលើអគារ។

វីដេអូដ៏ស្ទើរមិនគួរឱ្យជឿមួយនេះត្រូវបានចែកចាយដោយបណ្តាញសង្គ្រោះបន្ទាន់របស់ប្រទេសឡេតូនី ហើយបានបង្ហាញពីទិដ្ឋភាពរបស់អ្នកពន្លត់អគ្គិភ័យមាឌដំបងរូបនេះត្រូវបានមិត្តរួមការងាររបស់គាត់មួយរូបចាំទប់គាត់ ខណៈខ្លួនកំពុងអើតចេញទៅក្រៅបង្អួច និងងើយមើលទៅលើសំដៅទៅលើបុរសប៉ុនប៉ងធ្វើអត្តឃាត។

មួយស្របក់ក្រោយមក គាត់បានប្រុងប្រៀបខ្លួនយ៉ាងយកចិត្តទុកដាក់ ខណៈដែលមនុស្សម្នាក់ទម្លាក់ខ្លួនចុះពីលើអគារ ដែលគាត់អាចគ្រប់គ្រងលំនឹងចាប់ជនរងគ្រោះជាប់ ហើយបន្ទាប់មកបានទាញជនរងគ្រោះចូលក្នុងអគារវិញដោយសុវត្ថិភាព៕


 

adverise with khmeread