រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់នៅប៉ៃលិន

​ប៉ៃលិន​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូនៅចំណុចផ្លូវបំបែកទល់មុខភោជនីយដ្ឋានត្បូងប្រាំបីពណ៌ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃច័ន្ទទី០៤ ខែមិថុនា ឆ្នាំ២០១៨ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ែន យ៉េន ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​ខេត្តប៉ៃលិន បានបាត់បង់ជិវិតនៅពេលលើកដាក់ឡានបម្រុង និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង់។

​បច្ចុប្បន្នសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕
 

adverise with khmeread