ជិះម៉ូតូទៅរៀនភ្លេងនៅសាលាត្រូវចោរលួចម៉ូតូបាត់

ប៉ៃលិន​ ៖ ​មានករណីបាត់ម៉ូតូមួយកើតឡើងនៅចំណុចសាលារៀន អង្គការសកលវិទ្យាល័យអន្តរជាតិសំរាប់ប្រជាជាតិ ហៅកាត់ U  OF N  Pailin ស្ថិតក្នុងភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន កាលពីវេលាម៉ោងប្រហែល៦ល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចាន់ វ៉ា ភេទ​ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ តាង៉ែនក្រោម សង្កាត់ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។ ម៉ូតូដែលបាត់ម៉ាក Honda ​Dream  សេរី ២០១៦ ពណ៌​ខ្មៅ ស្លាកលេខ បាត់ដំបង 1V-2087 ដែលកាន់ប័ណ្ណសំគាល់ទោចក្រយានមានឈ្មោះដូចខាងលើ។

​មូលហេតុគឺកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ព្រីង សុខាន ភេទ​ប្រុស ជិះម៉ូតូមករៀនភ្លេងនៅសាលានៅសាលាខាងលើ​។ លុះមកដល់ចន្លោះម៉ោង ៥ដល់ម៉ោង៦ល្ងាច ស្ថិតក្នុងភូមិកើតហេតុខាងលើទើបកូនប្រុសរបស់ជនរងគ្រោះដឹងថាបាត់ម៉ូតូ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលប៉ៃលិន​៕

adverise with khmeread