បន្ទាប់មកពីមានការរិះគន់ខ្លាំងទៅលើប្រធានាធិបតីហ្វីលីពីនលោក Duterte ស្ដ្រីម្នាក់ដែលត្រូវបានគាត់ថើបចេញមកបកស្រាយ!

"ការថើបនោះគ្មានចេតនាអាក្រក់ឡើយ" នេះជាអ្វីដែលស្ដ្រីហ្វីលីពីនដែលត្រូវបានលោក Duterte ថើបជាសារធារណៈកាលពីម្សិលមិញ បាននិយាយ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងវេបសាយ Philippine News Agency (PNA) ថ្ងៃនេះ អ្នកធ្វើការចំណាកស្រុក Bea Kim ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអស់ ៧ ឆ្នាំ និយាយថា ខ្លួនរីករាយជាខ្លាំងដែលបានជួបលោកប្រធានាធិបតី។

បន្ទាប់ពីការផ្ដល់សុន្ទរកថារបស់លោក Duterte នៅសណ្ឋាគារ Grand Hilton Hotel and Convention Center កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីបានហៅ Kim និងស្ដ្រីផ្សេងទៀតដើម្បីមកទទួលសៀវភៅមួយក្បាល ដែលគាត់បានផ្ដល់ជូន។

ខណៈពេលនោះ ស្ដ្រីម្នាក់បានថើបថ្ពាល់របស់គាត់ ចំណែកឯ Kim បញ្ចប់ទៅដោយការបឺតមាត់របស់លោក Duterte។

មនុស្សជាច្រើនមិនគិត ការធ្វើបែបនេះ គឺសមរម្យឡើយ ហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងដែរ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង PNA នាង Kim និយាយថា "ខ្ញុំមិនអាចបកស្រាយវាថាយ៉ាងម៉េចឡើយ។ វាដូចជាខ្ញុំភ័យណាស់។ ខ្ញុំខ្លាចផង ត្រេកអរផង។ ខ្ញុំរីករាយណាស់ ដោយសារវាគឺជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំ។ បើទោះជាអ្នករស់នៅក្នុងប្រទេសហ្វីលីពីន ក៏មិនបានឃើញគាត់នៅកៀកយ៉ាងនេះដែរ"។

ហើយគាត់ក៏បានបកស្រាយផងដែរថា ការថើបនៅមាត់នោះ គ្រាន់តែធ្វើឱ្យវេទិកាកាន់តែរំភើបដល់ទស្សនិកជនតែប៉ុណ្ណោះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត