មិនធម្មតាឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចែកអំណោយឱ្យកម្មករសំណង់ទៀតហើយ

​ដោយ-ខ្មែររីដ ​ភ្នំពេញ-នេះមិនមែនជាលើកទី១ ទេសម្រាប់លោក ឧកញ៉ា ឡេងណាវ៉ាត់ត្រា ​ដែលតែងតែបរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់កុមារ ក៏ដូចជាអ្នកទីទ័លក្រីក្រ ជាពិសេស ​លោកបានចែកជូនថវិកាដល់កម្មករសំណង់ដែលសាងសង់បូរី របស់លោកផ្ទាល់។ 

​លោកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ បាននិយាយ ជម្រុញនិងការលើកទឹកចិត្ត ​ដល់កម្មករសំណង់ជាងមួយពាន់នាក់ថា​ លោកជឿជាក់លើបងប្អូនទាំងអស់​ និងរួមកំលាំងគ្នា​ សាង​សង់ផ្ទះ ​ដែលមានគុណភាពដល់អតិថិជន​ ហើយបើមាន​បងប្អូនកម្មកររូបណា​ មានបញ្ហាអ្វីគឺអាចនិយាយ​ ​ជាមួយលោកបាន។

​នេះជាទង្វើរល្អមួយសម្រាប់អ្នកមានធនធាន ដែលតែងតែចែករំលែក ខណៈដែលពេលខ្លះ ​កម្មករជាច្រើនរូបនៅមានការខ្វះខាតច្រើន។ ថ្វីត្បិតអំណោយជាទឹកប្រាក់ មិនច្រើនលើសលប់ ​ដល់កម្មករសំណង់ទាំងនោះ ប៉ុន្តែនោះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបាន សម្រាប់ទឹកចិត្តដ៏ល្អ។ 

​បើនិយាយពីសកម្មភាព​ ការងារសប្បុរសធម៌​ សម្រាប់​ លោក​ ឡេង​ ណាវ៉ាត្រា​ ​គឺមានច្រើនរាប់មិនអស់ទៅហើយ​ ព្រោះជានិច្ចកាល​ លោក​តែងយកអំណោយ​ ឬថវិកាទៅចែកជនដល់អ្នកខ្វះខាត​ ​រហូតដល់​លោក​ បានជាប់រហ័សនាមថា​ "ឧកញ៉ាចិត្តធម៌វ័យក្មេង"។​ ជាក់ស្តែង​ ដូចកាលពី​ល្ងាចថ្ងៃទី៤​ ខែមិថុនា​ ​ឆ្នាំ២០១៨នេះ​ លោកឧកញ៉ា​ បាន​យកពេលទំនេរឆ្លៀតជួបដោយផ្ទាល់​ ជាមួយកម្មករសំណង់​ អ្នកម៉ៅការ​ ​សរុបប្រមាណជាង១ពាន់​ ដែល​បម្រើការងារ​ នៅក្នុង​ បុរី​ ឡេង​ ណាវ៉ាត់ត្រា​ ដោយមានការចែកជូន​ ​ជាថវិកាប្រមាណ៤០លានរៀល​ និងមីជាច្រើនកេស៕

adverise with khmeread