ទីបំផុតសង្ឃប្រព្រឹត្តអំពើអសីលធម៌ត្រូវបានចាប់ផ្សឹក

​ភ្នំពេញ​ ៖​ សង្ឃប្រព្រឹត្តអំពើអសីលធម៌ជាមួយនារីម្នាក់ត្រូវបានក្រុមមន្ត្រីជំនាញក្រសួងធម្មការចាប់ផ្សឹកនាថ្ងៃទី៥ មិថុនា ឆ្នាំ២០១៨នេះ​ បន្ទាប់ពីផ្ទុះតាមរយៈបណ្តាញ​សង្គមហ្វេសប៊ុកនាប៉ុន្មានថ្ងៃចុងក្រោយនេះពាក់ព័ន្ធស្រីញី និងធ្វើមេខ្លាឃ្លោក​ ពោលគឺ ​ប្រព្រឹត្តិខុសវិន័យព្រះពុទ្ធសាសនា​។ 

​ព្រះសង្ឃដែលត្រូវបានចាប់ផ្សឹកនាម​ ព្រះគ្រូសោទរ​ ស្រិល​ វណ្ណា​ ជាព្រះចៅ​​​​​​​​​​អធិការវត្តភ្នំ​​​​​​​​​​​​បាក់លើ ស្ថិ​​​​​​​​​​​​​​​​​​​​​តនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ​​​​​​​​​ខេត្តបន្ទាយមាន​​​​​​​​​​​ជ័យ​។ 

​នៅថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០១៨ ​​​​​នៅលើបណ្តា​​​​​​​​ញសង្គម Fac​​​​​​​​​ebook មា​​​​​​​​​​​​​​​​​នការចែកចាយយ៉ាងព្រោងព្រាតករ​​​​​​​​​ណី ព្រះសង្ឃមួយអ​​​​​​​​​ង្គ បានបញ្ចេញ​​​​​​​​​​រូបភាពដេកជា​​​​​​​​​មួយនារីម្នាក់​​​​​​​​​​ និងអង្គុយ​​​​​​​​​​​​​​​​​​​​ធ្វើជាមេខ្លាឃ្លោកទៀតផង។ 

​ករណីនេះបានធ្វើឱ្យ​​​​​​​​​​​ផ្ទុះការរិះគ​​​​​​​​​​​ន់យ៉ាងចា​​​​​​​​​​​ស់ដៃពីសំ​​​​​​​​​​ណាក់ប្រជាពល​​​​​​​​​​​​រដ្ឋខ្មែរ ដែ​​​​​​​​​​លកាន់​​​​​​​​​​​​សាសនា​​​​​​​​​​​​​​​​​​​​​​​​​ព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បា​​​​​​​​​នយកចង្ហាន់​​​​​​​​​​ទៅប្រគេន ​​​​​​​​​​ព្រះសង្ឃតែម្តង ដ​​​​​​​​​​ល់ក្នុងវត្តក៏ដូ​​​​​​​​​​ចជា ធ្លា​​​​​​​​​​​​​ប់បាន​​​​​​​​​​​​​​​​​​​​​​​ឱ្យព្រះសង្ឃស្រោចទឹ​​​​​​​​​​កលើកជា​​​​​​​​​តារាសី​​​​​​​​​​​ទៀតផង។ ព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិ​​​​​​​​​​​តឆ្ងាយ អ្នកមា​​​​​​​​​​ន អ្នកក្រ អ្នកធ្វើ​​​​​​​​​ការ អ្នករស៊ី គ្រ​​​​​​​​​​​​​​​​ប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹក​​​​ទៀតផង។

​នៅរសៀ​​​​​​​​​លថ្ងៃទី៤ ខែមិថុនា ឆ្នាំ​​​​​​​​​​២០១៨កន្លងទៅ អ្នកនាំ​​​​​​​​​​​ពាក្យក្រសួ​​​​​​​​​​​​​​​​​​ងធម្មការ និងសាសនា លោក សេង សុមុនី ​​​​​​​​​​បានបញ្ជាក់ថា ក្រោ​​​​​​​​​មការណែនាំផ្ទា​​​​​​​​​ល់ពីសំណាក់ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រួចមកលោកបានពិភាក្សាជាមួយគណៈសង្ឃ លើ​​​​​​​​​​វិធានការមិន​​​​​​​​​លើកលែងឱ្យនោះ​​​​​​​​​​​ឡើ​​​​​​​​​​​​​​​​​​​​​​​​​​​យ ដែលជាការប៉ះពាល់មុខមាត់​​​​​​​​​​​​​​យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យសាសនា នៅកម្ពុជា ដែល​​​​​​​​​ជាសាសនារបស់រដ្ឋ​​​​​​​​​​ និងជាការទប់ស្កា​​​​​​​​​ត់សកម្មភាព​​​​​​​​​​​​​​​​ទាំងឡាយរបស់បុគ្គលសង្ឃមួយចំនួន ដែ​​​​​​​​​​លបានរុញច្រានសាស​​​​​​​​​នារបស់ជាតិកា​​​​​​​​ន់តែ​​​​​ធ្លាក់ចុះ។​

​ប្រជាពលរដ្ឋរស់​​​​​​​​នៅខេត្តបន្ទាយមា​​​​​​​​​នជ័យម្នាក់ ​​​​​​​​​​​​​​​​​​បាននិយាយថា លោ​​​​​​​​​កក៏ធ្លាក់​​​​​​​​​​​ទៅវត្តនេះ ហើយឱ្យព្រះ​សង្ឃ​​​​​​​​​​​​​ស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើ​​​​​​​​​ញតែមានមនុ​​​​​​​​​​ស្ស ទៅឱ្យលោកដោះអំពើដោយអុជធូក ​ហើយម្នាក់ៗ​​សុទ្ធ​​​​​​តែក្តៅដែលត្រូវអំពើ​របស់គេ​​​​​​​​។ ដោយឡែ​​​​​​​​​​ក នៅលើបណ្តាញ​​​​​​​​​​សង្គម Faceboo​​​​​​​​​k ស្រ្តីម្នាក់ដែ​​​​​​​​​​​លមានអា​​​​​​​​​​​​​​​​​​​ខោនឈ្មោះ MoTa Gimmick បានបង្ហោះ​​​​​​​​​​​សារថា «ស្គាល់​​​​​​​​​​លោកម្នាក់​​​​​​​​​​​នេះអត់ ខំ​​​​​​​​​​​​គោរពជឿជាក់ ​​​​​​​​​​តែទីបំផុតរត់​​​​​​​​​​តាមស្រី ​​​​​​​​​​​​​​​​​​​​​​ដេកជាមួយស្រី ហើយកុហក​ ថាទៅ​​​​​​​​​មើលជំងឺ​​​​​នៅសុរិន»។

​សូមបញ្ជាក់​ថា កន្លងទៅបុគ្គលស​​ង្ឃមួយចំនួន​​​​​​​​​​​​​​​​ ដែលគ្រប់ទៅដោយ​​​​​​​​​ស្បង់ចីវរ បាន​​​​​​​​​​លួចទំនាក់​​​​​​​​​​ទំនងស្នេ​​​​​​​​​​​​​​​​​​​​​ហាជាមួយស្រី ដែលជាកត្តានាំវិស័​​​​​​​​​យព្រះពុទ្ធសាសនា កាន់​​​​​​​​​​តែធ្លាក់ខណៈដែ​​​​​​​​​លរាជរដ្ឋាភិបា​​​​​​​​​​​ល បាននិ​​​​​​​​​​​​​​ងកំពុងខិ​​​​​​​​​​​​​​​​​​​​តខំយ៉ាងខ្លាំងក្លា ធ្វើឱ្យវិស័យពុទ្ធចក្រ និងវិ​​​​​​​​​​យអាណាចក្រ រីកច​​​​​​​​​ម្រើនកាន់តែខ្លាំ​​​​​​​​​ងឡើង​​​នោះ៕


 

adverise with khmeread