នេះទើបហៅថាមានជំនាញ! អ្នកថែសួនសត្វប្រើត្រឹមស្បែកជើងផ្ទាត់ អាចបំបែកហ្វូងតោឈ្លោះគ្នា យ៉ាងងាយ រហូតតោខ្លះភ័យលេចនោមរត់ចែកជើងគ្នា

អ្នកមើលថែសួនសត្វមួយរូបបានបំបែកហ្វូងតោកំពុងសំញែងធ្មេញដាក់គ្នាឱ្យរត់ចែកជើងគ្នាក្នុងភាពភ័យខ្លាច ដោយប្រើត្រឹមតែស្បែកជើងផ្ទាត់របស់គាត់ប៉ុណ្ណោះ។

នៅក្នុងវីដេអូដ៏គួរឱ្យចាប់អារម្មណ៍ បានបង្ហាញពីអ្នកថែសួនលោក Oleg Zubkov បានដើរចូលទៅក្នុងហ្វូងតោមួយហ្វូងធំ ដើម្បីបំបែកជម្លោះរបស់សត្វតោនៅឯឧទ្យានសត្វព្រៃក្នុងប្រទេសអ៊ុយក្រែន។

ក្នុងវីដេអូ ដែលបានផ្តិតនៅក្នុងសួនសត្វ Tagan ក្នុងតំបន់គ្រីមេមួយនេះ គេឃើញសត្វតោជាច្រើនបានជ្រើសរើសតោមាឌតូចជាងគេក្នុងចំណោមពួកវាធ្វើជាគូជម្លោះ។ ប៉ុន្តែជម្លោះមួយនេះត្រូវបានដោះស្រាយភ្លាមៗ បន្ទាប់ពីលោក Oleg ដើរសម្តៅទៅរកពួកវា រួចដោះស្បែកជើងដេញគប់ពួកវា ដែលអាចឃើញសត្វតោទាំងនោះភ័យចែកជើងគ្នារត់ទាំងស្លន់ស្លោ៕


 

adverise with khmeread