ថើបកូនទាំងទឹកភ្នែក មុនពេលបោះបង់កូនចោលនៅក្នុងព្រះវិហារ...ពេលប៉ូលិសចាប់បានសួរនាំ ទើបដឹងរឿងមហាហួសចិត្ត

ឪពុកមួយរូបបានថើបទារកអាយុទើបនឹងបានបីថ្ងៃរបស់ខ្លួន មុនពេលដែលគាត់បានបំបោះបង់ទារកកម្សត់មួយនេះនៅក្នុងវិហារមួយកន្លែងក្នុងរដ្ឋឃឺរ៉ា ប្រទេសឥណ្ឌា។

ក្រោយមក ឪពុកវ័យ ៣២ឆ្នាំរូបនេះ បានបញ្ជាប់ប្រាប់ប៉ូលិសថា​ ខ្លួនបោះបង់កូននេះចោល ព្រោះខ្លាចខ្មាស់គេសម្រាប់ការមានកូនទីបួន។

ទិដ្ឋភាពនៃការបោះបង់មួយនេះត្រូវបានចាប់ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ ក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋឃឺរ៉ា។ នេះបើយោងតាមវេបសាយ India Today។

សន្តិសុខវិហារបានប្រទះឃើញក្មេងនៅឯម៉ោង ៨:៣០នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយភ្លាមៗបានបញ្ជូនដំណឹងទៅដល់ប៉ូលិស។

ប៉ូលិសបានប្រើប្រាស់វីដេអូដើម្បីចាប់ដានលោក Bitto និងភរិយារបស់គាត់ Prabitha វ័យ ២៨ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រក្នុងទីក្រុង Edappally៕


 

adverise with khmeread