Chelsea និងប៉ះជាមួយ Arsenal ដើម្បីប្រជែងគ្នាផ្ទេរអ្នកចាំទី Jasper Cillessen របស់ក្លឹប Barcelona

        ក្លឹបតោខៀវ Chelsea និងក្រុមកាំភ្លើងធំ​ Arsenal កំពុង​ចាប់អារម្មណ៍​អ្នក​ចាំទី Jasper Cillessen របស់​ក្លឹប Barcelona ហើយ​ចង់ផ្ទេរ​នៅ​រដូវក្តៅនេះ ខណៈ​ក្លឹប​ទាំង​ពីរ​ចង់ស្វែង​រក​អ្នក​ចាំទី​ជម្រើស​ទី​១​ថ្មី​។

        វត្តមាន​របស់អ្នកចាំទី Thibaut Courtois នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហាក់ដូចជា​ឈាន​ដល់ទីបញ្ចប់ហើយ​ ស្របពេលដែល​ក្រុម​​ Arsenal ​ក៏​ចង់​បាន​អ្នក​ជំនួស​កីឡាករ Petr Cech ផងដែរ។

ក្លឹប Liverpool ក៏ចាប់អារម្មណ៍​លើ​អ្នកចាំទី​វ័យ​២៩​ឆ្នាំ​រូបនេះ​ផងដែរ​ ខណៈ​ពួកគេ​បន្តស្វែង​រក​អ្នក​ចាំទី​ថ្មី​ម្នាក់​។

        ប៉ុន្តែក្លឹប Barcelona ប្រហែលជាមិន​បណ្តោយ​ឲ្យ​អ្នក​ចាំទី​សញ្ជាតិ​ហូឡង់រូបនេះ​ចាកចេញ​ក្នុង​តម្លៃតិចជាង​៥២លានផោន​នោះទេ។​ ទោះបីជាយ៉ាងណា បំណងចង់បង្ហាញមុខក្នុងក្រុម​ជម្រើស​ទី​១​អាចជាគន្លឺះ​នៃច្រកចេញពី​ពហុកីឡាដ្ឋាន Nou Camp របស់ Jasper ។

        Jasper បានចុះកិច្ច​ព្រមព្រៀងលេងឲ្យ Barcelona កាល​ពីឆ្នាំ​២០១៦​ ប៉ុន្តែ​ភាគច្រើន​បាន​ត្រឹម​លេងជាកីឡាករ​បម្រុង បន្ទាប់ពី​កីឡាករ​ Stegen ប៉ុណ្ណោះ៕

adverise with khmeread