Harry Kane ជាប់ជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរខ្ពស់បំផុតក្នុងលោក ខណ: Neymar ឈរនៅលេខរៀងទី២

        ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Spurs ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​កីឡាករ​ដែល​មាន​តម្លៃខ្លួន​ផ្ទេរខ្ពស់បំផុត​ក្នុង​ពិភព​លោកដោយមាន​តម្លៃរហូត​ដល់​១៧៦​លានផោន​ ខណ:កីឡាករ​ Neymar ឈរនៅលេខរៀងទី​២ដែលមាន​តម្លៃ​១៧១លានផោន ​ ហើយ​ Kylian Mbappe ឈរនៅលេខរៀងទី​៣​មាន​តម្លៃ​១៦៣​លានផោន។

        កីឡាករ Lionel Messi របស់​ក្លឹប Barcelona មាន​តម្លៃខ្លួន​១៦១​លានផោន​ កីឡាករ Mohamed Salah របស់ក្លឹប Liverpool មាន​តម្លៃខ្លួន​១៥០​លានផោន​ ហើយ​ Dele Alli របស់​ក្លឹប Spurs មាន​តម្លៃ​ខ្លួន​១៤៩,៨លានផោន​បន្តបន្ទាប់​គ្នា។

        ចំណែក Kevin De Bruyne របស់​ Man City ឈរនៅលេខរៀងទី​៧​មាន​តម្លៃ១៤៦លានផោន។ ខ្សែប្រយុទ្ធ Antoine Griezmann របស់​ក្លឹប Atletico Madrid ឈរនៅលេខរៀងទី​៨​ មាន​តម្លៃ​១៤៤,១លានផោន ហើយកីឡាករ Baulo Dybala របស់ក្លឹប Juventus ឈរនៅលេខរៀងទី​៩​មាន​តម្លៃ​១៤៣.៩​លានផោន។ ខ្សែប្រ​យុទ្ធ​ Romelu Lukaku របស់​ Man City ឈរនៅលេខរៀងទី​១០ មាន​តម្លៃ​១៤៣.២លានផោន។

        ចំណែក​កីឡាករ Cristiano Ronaldo របស់​ក្លឹប Real Madrid ដែលមានវ័យ​ន៣៣​ឆ្នាំទៅហើយនោះឈរនៅលេខរៀងទី​២៤​ និងមាន​តម្លៃ​ខ្លួនផ្ទេរ​៩១លានផោន​៕

adverise with khmeread