មិនសរសើរមិនបាន! អាយុ ៥១ ឆ្នាំហើយក្លាហានហ៊ានហែលទឹកពីជប៉ុនទៅអាមេរិកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិករលកធំៗ និងសម្បូរឆ្លាម

លោក Ben Lecomte បានមុជចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃអង្គារទី៥មិថុនា ដោយចាប់ផ្តើមដំណើរដ៏អស្ចារ្យមួយដើម្បីហែលទឹកចម្ងាយ ៩.០០០ គីឡូម៉ែត្រពីទីក្រុងតូក្យូទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តាមរយៈទឹកសមុទ្រដែលសម្បូរការវាយប្រហារដោយត្រីឆ្លាម និងកាកសំណល់ប្លាស្ទិក។

បុរសសញ្ជាតិបារាំងអាយុ ៥១ ឆ្នាំរូបនេះបានចុះទៅក្នុងទឹកត្រជាក់នៅក្រោមផ្ទៃមេឃស្រឡះល្អ បន្ទាប់ពីដល់ម៉ោង ៩ ព្រឹក ក្នុងបរិយាកាសពោរពេញដោយភាពកក់ក្តៅនិងរីករាយជាមួយខ្យល់ត្រជាក់ល្មម។

គាត់នឹងប្រឈមមុខនឹងរលកយក្ស ត្រីឆ្លាម និង ត្រីពពុះ ហើយនឹងហែលឆ្លងកាត់ផ្នែកមួយនៃ "គំនរសំរាមប៉ាស៊ីហ្វិកដ៏ធំ" ក្នុងការប៉ុនប៉ងរបស់គាត់ដើម្បីក្លាយជាមនុស្សដំបូងគេដែលបានសម្រេចការហែលទឹកឆ្លងកាត់មហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក។

កូនប្រុសស្រីរបស់គាត់បានហែលជាមួយគាត់អស់រាប់រយម៉ែត្រដំបូង ហើយបន្ទាប់មក បានចូលរួមជាមួយហ្វូងមនុស្ស ៧០ នាក់ ដោយមានក្រុមគ្រួសារនិងមិត្តភក្តិឱបគ្នានៅលើច្រាំងសមុទ្រ។

ជាអ្នកផ្សងព្រេងផងនិងជាអ្នកបរិស្ថានផង លោក Ben Lecomte សង្ឃឹមថានឹងបង្កើនការយល់ដឹងអំពីការចម្លងរោគដោយប្លាស្ទិក និងការបំពុលមហាសមុទ្រ ហើយក្រុមការងាររបស់គាត់នឹងធ្វើការពិសោធន៏ក្នុងការធ្វើដំណើរនេះ ដែលរំពឹងថានឹងចំណាយពេលពី ៦ ទៅ ៨ ខែ។

ផ្នែកមួយនៃការហែលទឹកដ៏គួរឱ្យភ័យខ្លាចរបស់គាត់នឹងនាំគាត់ឆ្លងកាត់គំនរសំរាមប៉ុនរដ្ឋតិចសាស ដែលអណ្តែតរវាងរដ្ឋហាវ៉ៃនិងរដ្ឋកាលីហ្វ័រញ៉ា កន្លែងដែលប្លាស្ទិកយ៉ាងច្រើនសម្បើមនឹងបង្កគ្រោះថ្នាក់បន្ថែមទៀត។

ក្រុមរបស់គាត់នឹងប្រមូលសំណាកទឹកដើម្បីសិក្សាបន្ថែមអំពីការកើនឡើងនៃប្លាស្ទិកតូចៗដែលរ៉ាយប៉ាយពេញតំបន់នោះ។

គាត់នឹងត្រូវបានអមដំណើរដោយទូកឈ្មោះ Discoverer ប្រវែង ២០ ម៉ែត្រ កន្លែងដែលគាត់នឹងទទួលទានអាហារ សម្រាក និង គេង មុនពេលចុះហែលទឹកសមុទ្រវិញនៅរៀងរាល់ព្រឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត