adverise with khmeread Gpcgcw4x

ពេល​រថយន្ត​កុងតឺន័រ​ផ្ទុក​រថយន្ត​ដ៏​ធំ​មួយ​នេះ​កិន​លើ​ម៉ូតូ គ្មាន​នរណា​នឹកស្មានថា​ក្មេង​ម្នាក់នេះ​នៅរស់​នោះឡើយ​!

​    ​ពេល​ឃើញ​គ្រោះថ្នាក់​ចរ​ចរណ៍​ដ៏​រន្ធត់​នេះ គ្មាន​នរណាម្នាក់​នឹកស្មាន​ដល់​ឡើយ​ថា ក្មេង​ម្នាក់នេះ​អាច​វិល​ត្រឡប់មក​ពិភពលោក​យើង​ឡើងវិញ​ឡើយ​។ ក្នុង​វីដេអូ​គួរ​ភ័យ​បុក​ពោះ​មួយ​នេះ គេ​ឃើញ​ឪពុក​ព្យាយាម​ទាញ​កូន​របស់ខ្លួន​ចេញពី​ក្រោម​ឡានធំ​ដែល​ដឹក​រថយន្ត​ប៉ុន្មាន​គ្រឿង​ទាំងអស់​សង្ឃឹម​។ សំណាងល្អ កូន​នេះ​បាន​វារ​ចេញពី​ក្រោម​ឡានធំ​នេះ​ដោយ​ពុំមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

​    ​វា​ជាការ​គិតគូរ​ដ៏​រហ័សរហួន​មួយ​ពី​សំណាក់​ឪពុក​កូនតូច​នេះ ដោយ​គាត់​បាន​រត់​ទៅប្រាប់​ម្ចាស់​ឡានធំ​ឱ្យ​បញ្ឈប់​ការបើកបរ​។ នេះ​ជាការ​ប្រថុយប្រថាន​មួយ តែ​ចុងបញ្ចប់ វា​អាចជា​អ្វីមួយ​ដែល​ជួយសង្គ្រោះ​ដល់​ជីវិត​កូន​របស់គាត់​។

​    ​ប្រភព​វីដេអូ​នេះ​ត្រូវបាន​ទម្លាយ​ចេញ​ដោយ​វេ​ប​សាយ LiveLeak.com កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ និង​មាន​អ្នក​ចុច​មើល​ជាង ៦.០០០ ដង​ក្នុង​រយៈពេល​តែ ៦ ម៉ោង​ប៉ុណ្ណោះ​៕ 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់