មិនងាយដឹងទេថា ពេលណាគួរប្តូរតម្រងខ្យល់ម៉ាស៊ីនរថយន្តចេញ ប៉ុន្តែបើសង្កេតឃើញ ៣ ចំណុចនេះ គួរប្តូរចេញឱ្យហើយទៅ កុំឱ្យវីវរពេលធ្វើដំណើរផ្លូវឆ្ងាយ

មិនងាយដឹងទេថាពេលណាត្រូវប្តូរតម្រងខ្យល់រថយន្ត ហើយបើដឹង លោកអ្នកគួរប្តូរតម្រងខ្យល់ម៉ាស៊ីន ឬ តម្រងខ្យល់កាប៊ីន? ប្រសិនបើលោកអ្នកចង់ដឹងថាពេលណាគួរប្តូរតម្រងខ្យល់ម៉ាស៊ីន ចូរក្រឡេកមើលសញ្ញាទាំង ៣ ដូចខាងក្រោម៖

១. ធ្លាក់ចុះសន្ទុះល្បឿនជាលំដាប់ និង​ស៊ីសាំងប្លែកខុសធម្មតា
បញ្ហាទូទៅបំផុតដែលអ្នកនឹងជួប ពេលត្រូវការប្តូរតម្រងខ្យល់ម៉ាស៊ីន គឺការធ្លាក់ចុះសន្ទុះល្បឿននិងស៊ីសាំងខុសប្លែកពីធម្មតា។ ម៉ាស៊ីនត្រូវការលំហូរខ្យល់ល្អដើម្បីដំណើរការបានរលូន។ នៅពេលតម្រងខ្យល់ស្ទះទៅដោយធូលីដី វាពិបាកនឹងឱ្យខ្យល់ចូលទៅក្នុងម៉ាស៊ីនខ្លាំងណាស់ ដូច្នេះម៉ាស៊ីនច្បាស់ជាប្រឹងធ្វើការខ្លាំងជាងមុន។ សន្ទុះល្បឿនរថយន្តដំបូងមិនទាន់យ៉ាប់ប៉ុន្មានទេ ប៉ុន្តែយូរទៅៗ រថយន្តនឹងចាប់ផ្តើមបើកកន្ទ្រាក់ៗ មិនចង់ទៅមុខឡើយ ។ ហើយប្រសិនបើលោកអ្នកសង្កេតឃើញចាក់សាំងច្រើនខុសពីធម្មតា វាប្រហែលមកពីបញ្ហាតម្រងខ្យល់ម៉ាស៊ីនហើយ គួរឱ្យគេឆែកមើល និងប្តូរថ្មីទៅ។ 

២. ពិបាកបញ្ឆេះម៉ាស៊ីន
នៅពេលតម្រងខ្យល់ម៉ាស៊ីនស្ទះសុទ្ធតែដី ខ្យល់មិនអាចឆ្លងកាត់តម្រងទៅកាន់ម៉ាស៊ីនបានឡើយ ដែលវានឹងប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងការបញ្ឆេះរថយន្តទាំងមូល។ ដូច្នេះ រថយន្តរបស់លោកអ្នកនឹងមិនអាចបញ្ឆេះឱ្យឆេះបានស្រួលនោះឡើយ។ បើជួបបញ្ហាពេលដេរពិបាកឆេះពេក គួរឱ្យគេឆែកមើលតម្រងខ្យល់ម៉ាស៊ីនទៅល្អជាង។

៣. ប្តូរវាចេញដោយមិនចាំបាច់សួរអ្នកជំនាញ
ពេលលោកអ្នកមិនដឹងថាតម្រងខ្យល់ម៉ាស៊ីនខូចឬយ៉ាងណានោះ ហើយមិនចង់ឱ្យជាងមើល គួរប្តូរតម្រងខ្យល់ចេញតែម្តងទៅ នៅពេលរថយន្តបើកបានចម្ងាយ ១៩.០០០ គីឡូម៉ែត្រ ទៅ ២៤.០០០ គីឡូម៉ែត្រ។ បើរថយន្តលោកអ្នកបើកហួសពីកម្រិតចម្ងាយដែលបានបង្ហាញនេះ គឺគួរប្តូរតម្រងខ្យល់ថ្មីចេញទៅ ទាំងតម្រងខ្យល់ម៉ាស៊ីន និងតម្រងខ្យល់កាប៊ីន៕ ដាក់ចំណងជើងក្រោមរូបផង

១. តម្រងខ្យល់ម៉ាស៊ីន 


២. តម្រងខ្យល់កាប៊ីន

adverise with khmeread

អ្នកនឹងចូលចិត្ត