បើករថយន្តតួរីសសុខៗ ស្រាប់តែភ្លើងឆេះរថយន្តខ្ទេច

កំពង់ស្ពឺ​ ៖​ រថយន្ត​ធុនតួ​រី​ស​មួយគ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ក៏​ឆាបឆេះ​សន្ធោសន្ធៅនៅ​ចំណុច​ភូមិ​វ​ល្លិ៍​ស​ ​ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំ​រោងទង​​ ខេត្តកំពង់ស្ពឺ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១​ និង​៤២​ ​​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​៥​ ខែមិថុនា ​ឆ្នាំ​២០១៨​។​

​សាក្សី​បានឱ្យដឹងថា​​ ដំបូង​គេ​ឃើញ​រថយន្ត​តូ​រី​ស​ឆ្លង​ចរន្ត​ភ្លើង​បណ្តាលឱ្យ​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​។ ​រថយន្ត​នោះ​ម៉ាកសាំ​ងយ៉ុង​ពណ៌​ស​គ្មាន​ស្លាក​លេខ​និង​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​។​ លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែមាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម្តុំ​ដាក់​អាគុយ​។​

​ប្រភព​បាន​បន្ត​ក្រោយពី​រថយន្ត​ឆេះ​គេ​ឃើញ​អ្នកបើកប​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់តែម្តង​។ ​ក្នុងការ​ឆាបឆេះ​រថយន្ត​​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ស្ពឺ​អស់​ទឹក​មួយ​រថយន្តទើបរលត់ទាំងស្រុង​។​ ហេតុការណ៍នេះ​មិនបាន​បង្ក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​មាន​គ្រោះថ្នាក់​ឡើយ៕


 

adverise with khmeread