រថយន្ដ​ដឹក​ប្រេង​ឥន្ធនៈ PTT​ បុកជាមួយ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹកទំនិញរបួសធ្ងន់២នាក់

កំពង់ស្ពឺ​ ៖​ មានគ្រោះថ្នាក់ចរាចរណ៍​បណ្ដាល​ឱ្យកកស្ទះ​ចរាចរណ៍​ លើ​ កំណាត់ផ្លូវជាតិលេខ​ ៤​ រវាងរថយន្ដ​ដឹក​ប្រេង​ឥន្ធនៈ PTT​ ជាមួយ​រថយន្ត​សណ្ដោង​រឺម៉ក​ ​ដឹកទំនិញ​កើតឡើងនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​៨ និង៤៦នាទីយប់នៅ លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង។ 

​ប៉ូលិសនិយាយថា​ ភាគីរថយន្ត ០១ គ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខ​ PP 3D.4681 សណ្តោងស៊ីទែនប្រេងពាក់ស្លាកលេខភ​ PP 4A.19​24 អ្នកបើកបរ​ មិនទាន់​ស្គាល់ឈ្មោះ​ (បន្ត​ស្រាវជ្រាវ​) បើកបរពីលិចទៅកើត​។ 

​លុះមកដល់ចំណុចខាងលើ បាន​ប៉ះជាមួយរថយន្ត ម៉ាកហ៊ីយ៉ិនដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខព្រះសីហនុ 3Q.4681 សណ្តោងរ៉ឺម៉ក​ ពាក់ស្លាកលេខ 4A.1910 បើកបញ្ច្រាសទិសគ្នា អ្នកបើកបរ​រថយន្តទាំងពីររងរបួសធ្ងន់ ត្រូវ​បានសមត្ថកិច្វ​ បញ្ជូនទៅពេទ្យសម្ភព អ៊ុំសារ៉នសង្រ្គោះ​។ ខូចខាតរថយន្ត០២ គ្រឿងកំរិតធ្ងន់ និងបណ្ដាលឱ្យកកស្ទះចរាចរណ៍ចាប់ពីម៉ោង៨ និង៤៥នាទី  ដល់ ម៉ោង០១ អធ្រាត្រថ្ងៃទី០៦ មិថុនា ២០១៨ ទើបធើ្វចរាចណ៍បានធម្មតាវិញ។ 

​ក្នុងករណីនេះ ត្រូវបានប៉ូលិសជួយអន្តរាគមន៍ ដោយរថយន្តអគ្គឺភ័យចំនួន​ ០២ គ្រឿង​ ស្នងការ​ដ្ឋាន​ប៉ូលិស​ខេត្ដកំពង់ស្ពឺ​ ធើ្វការបាញ់ទឹកលាងសម្អាតប្រេងហៀរលើផ្លូវជាតិ​ អស់ចំនួន​ ០៤ឡាន។ វត្ថុតាងទាំង ០២ យកមករក្សារទុកនៅអធិការដ្ឋាន​ស្រុកសំរោងទង​ រង់ចាំ​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី​៕

adverise with khmeread