Facebook ចេញមុខងារថ្មី ចង់ច្រៀងខារ៉ាអូខេ Live បទស្អី មានទាំងអស់ មិនឱ្យអ្នកប្រើប្រាស់ទាស់ចិត្ត

អ្នកប្រើប្រាស់ Facebook នឹងអាចច្រៀងផ្ទាល់បានភ្លាមៗជាមួយនឹងបទចម្រៀងពេញនិយមរបស់ពួកគេ ខណៈក្រុមហ៊ុនបណ្តាញសង្គមមួយនេះបានបង្ហាញនូវលក្ខណៈពិសេសដំបូងរបស់ខ្លួនមួយនេះកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនតន្ត្រីល្បីៗ។

នៅក្រោមមុខងារច្រៀងផ្សាយផ្ទាល់ថ្មីមួយនេះ អ្នកប្រើ Facebook នឹងអាចជ្រើសរើសបទចម្រៀងល្បីៗ ដើម្បីចែករំលែកនៅលើវីដេអូផ្សាយផ្ទាល់របស់ពួកគេ។ នៅពេលចម្រៀងចាប់ផ្តើមចាក់នោះ អ្នកដែលចូលមើលវីដេអូផ្សាយផ្ទាល់ នឹងឃើញមិត្តភក្តិរបស់ពួកគេច្រៀង រាំ ឬ ធ្វើអ្វីផ្សេងទៀត ដែលតន្ត្រីជំរុញឱ្យពួកគេធ្វើ។

អ្នកប្រើ Facebook ក៏អាចបង្ហោះអំពីការពិពណ៌នានៃការសម្តែងផ្សាយផ្ទាល់របស់ពួកគេផងដែរ។ Feed ផ្សាយផ្ទាល់នឹងបញ្ជាក់យ៉ាងច្បាស់អំពីបទចម្រៀងនិងអ្នកច្រៀង ហើយផ្តល់ឱ្យទស្សនិកជននូវឱកាសចុចនិង Follow អ្នកច្រៀងនោះលើ Facebook ។

ដោយមានឈ្មោះថា Lip Sync Live មុខងារពិសេសមួយនេះនឹងក្លាយជាគូប្រជែងជាមួយកម្មវិធីទូរស័ព្ទ Musical.ly ដែលជាកម្មវិធីច្រៀងខារ៉ាអូខេដ៏ពេញនិយម មានប្រភពដើមចេញពីប្រទេសចិន៕

adverise with khmeread