ទ្រាំរស់នៅមិនបាន​ជាមួយ​ប្ដី​ជាអ្នកប្រើប្រាស់​គ្រឿងញៀនប្រពន្ធ​ ​រត់ទៅប្ដឹងប៉ូលិសឱ្យចាប់ខ្លួនបញ្ជូន

​កំពង់ស្ពឺ​ ៖ ប្រពន្ធទ្រាំរស់នៅមិនបាន​ជាមួយ​ប្ដី​ជាអ្នកប្រើប្រាស់​គ្រឿងញៀន​ ​រត់ទៅប្ដឹងប៉ូលិសស្រុកភ្នំស្រួចឱ្យចាប់ខ្លួនបញ្ជូនទៅមណ្ឌលអប់រំកែប្រែជាលើកទី២​ នៅថ្ងៃទី៥ ខែមិថុនា​ឆ្នាំ ២០១៨ វេលាម៉ោង ១០ ព្រឹក​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ​យុង វ៉ឹង​ ភេទប្រុស​ អាយុ ៣៦ ឆ្នាំ មុខរបរ កសិករ មា​ន​ទីលំនៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។ មុខសញ្ញា​នេះគឺធ្លាប់បានចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែ​ ផ្ដាច់សារ​ធាតុញៀន ម្ដង​រួចមកហើយតែមិនកែខ្លួន។ 

​ការចាប់ខ្លួនយោង តាមបណ្តឹងរបស់ឈ្មោះ ហឿង បូ ភេទស្រី អាយុ ៣៧ ឆ្នាំ ​ត្រូវ​ជាប្រពន្ធ​ មូលហេតុ​ ប្តីរបស់ខ្លួន​ បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ​ ហើយតែងតែធ្វើសកម្មភាពសំឡុតគំរាម​កំហែងមកលើក្រុមគ្រួសារ​។ ជាក់ស្ដែង​សមត្ថកិច្ចចុះទៅដល់​ផ្ទះ​ ដកហូតឧបករណ៍​សម្ភារៈ​ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ រួចបញ្ជូនទៅប៉ុស្តិ៍ចាត់ការបន្ត​៕

adverise with khmeread