កម្មករសំណង់ម្នាក់រអិល​ជើង​ធ្លាក់​ពីលើ​រន្ទា​អគារ​សំណង់​កំពស់៤ជាន់​ដល់​ដី​ស្លាប់ម្ចាស់សំណង់ដឹកចេញទៅបាត់

​ភ្នំពេញ៖​ កម្មករសំណង់ម្នាក់រអិល​ជើង​ធ្លាក់​ពីលើ​រន្ទា​អគារ​សំណង់​កំពស់៤ជាន់​ដល់​ដី​ស្លាប់ភ្លាមៗ កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង តាមផ្លូវ៣០ម៉ែត្រ ក្បែរ​ផ្សារ​បុរី​សន្តិភាព២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ មាន​អាយុ​ជាង២០ឆ្នាំ ជា​កម្មករសំណង់​ក្នុង​ការដ្ឋាន សំណង់ផ្ទះ​ល្វែង​ខាងលើ​។ ​ខណៈដែល​ដល់​ម៉ោង​បញ្ចប់​ការងារ​ទៅហើយ​ស្រាប់តែ​ជនរងគ្រោះ​ខាងលើ​រអិល​ជើង​ធ្លាក់​ពីលើ​រន្ទា​អគារ​សំណង់​កំពស់៤ជាន់​ដល់​ដី​ស្លាប់ភ្លាមៗនៅ​កន្លែង​។ 

​ដោយមិន​អស់ចិត្ត​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​មក​ពិនិត្យ​ជាក់ស្តែង​មិនអាច​សង្គ្រោះបាន។ បន្ទាប់មក​ខាង​ម្ចាស់​សំណង់​ដឹក​សាកសព​ចេញទៅ​បាត់​ដោយ​មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នោះទេ៕

adverise with khmeread