Zoomer បុកជាមួយ Scoopy ស្លាប់ម្នាក់នៅក្រុងសៀមរាប

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង​ស្ថិតនៅ​ចំណុច​ផ្លូវ​កូ​ម៉ៃ អតីត​​ស្តា​ត​ចាស់​ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ​កាលពី​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឱ្យស្លាប់ម្នាក់​ ខណៈពេល​ដែល​ក្នុង​ក្រុង​សៀមរាប​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នា​ពេលរសៀល​។ 

​សមត្ថកិច្ចនិយាយថា ដំបូងប្រសម្នាក់បានបើកម៉ូតូ​ម៉ាក​ Zoomer មួយគ្រឿង បាន​បើក​បុក​ជាមួយ​ម៉ូតូ Scoopy​ នៅ​ចំណុចកើតហេតុបណ្តាលឱ្យជនរងគ្រោះ​ដែល​ស្លាប់ភ្លាមៗ​។ ដោយឡែក​ភាគី​ជិះ​ម៉ូតូ​ម៉ាក Zoomer​ សមត្ថកិច្ច​មិន​បញ្ជាក់ថា​មានឈ្មោះ​អ្វី ហើយ​រងរបួស​នោះដែរ។ 

​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ ខណៈពេល​នោះដែរ​ភ្លៀង​កំពុង​ធ្លាក់​យ៉ាងខ្លាំង ហើយ​សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែងកើតហេតុ​រង់ចាំ​គ្រួសារ​មក​ទទួលយក៕

adverise with khmeread