បុរសវ័យក្មេងរុស្ស៊ីម្នាក់ជាប់គុក ១០ ឆ្នាំ គ្រាន់តែយកតែមួយកញ្ចប់ឆ្លងកាត់ព្រំដែន

ការកុម្ម៉ង់តែមួយកញ្ចប់នៅលើអ៊ីនធឺណេត ស្ដាប់មើលទៅដូចជាមិនមានបញ្ហាអ្វីទេ ប៉ុន្ដែបុរសវ័យក្មេងរុស្ស៊ីម្នាក់នេះបានទទួលបទពិសោធន៍ដ៏ឈឺចាប់បំផុតក្នុងគុកអស់ជាច្រើនឆ្នាំ ដោយសារ តែមួយកញ្ចប់។

រឿងដ៏កម្សត់និងមិនគួរឱ្យជឿរបស់ Alexei Novikov ចាប់ផ្ដើមក្នុងឆ្នាំ ២០១៥ ខែកញ្ញា។ បុរសវ័យ ៣៤ ឆ្នាំរូបនេះបានទៅយកប្រពន្ធ និងកូនរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសរុស្ស៊ីក្នុងតំបន់ Samara នៅពេលនោះ ហើយគាត់បានសម្រេចចិត្តសុំរថយន្តតាមផ្លូវគេជិះជំនួសឱ្យការជិះរថយន្តក្រុងអស់ប្រាក់។ ដើម្បីកាត់បន្ថយការធ្វើដំណើរដ៏វែងឆ្ងាយ Novikov បានសម្រេចចិត្តចូលទៅកាហ្សាក់ស្ថាន និងក្នុងគោលបំណងដើម្បីបញ្ជៀសបញ្ហាផ្សេងៗ គាត់បានប៉ុស្ដិ៍ព្រំដែន Isikul Road ជាកន្លែងគាត់សួរទៅកាន់អ្នកយាមថាតើគាត់អាចឆ្លងកាត់ព្រំដែននោះបានទេ ប៉ុន្ដែមុននឹងឆ្លើយសំណួរគាត់ ពួកគេទាមទារឆែកមើលកាតាបរបស់គាត់។

នៅពេលកំពុងឆែកមើលកាតាបរបស់គាត់ អ្នកយាមព្រំដែនរកឃើញកញ្ចប់តែឈ្មោះ "Diabetisan" មានកម្ទេចតែគ្រាមៗក្នុងនោះ។ Novikov បានបកស្រាយឈ្មោះផលិតផលតែនោះថា ជាតែធម្មជាតិសម្រាប់បង្ការទឹកនោមផ្អែម។ កញ្ចប់តែនោះសរសេរជាភាសាអេស្ប៉ាញ ដែលដាក់សារធាតុផ្សំជាក់លាក់ ៦ និងព្យាបាលទឹកនោមផ្អែម។ បុរសនោះក៏បានជំរុញអ្នកយាមឱ្យសាកល្បងតែនោះដោយខ្លួនពួកគេ។ ប៉ុន្ដែពួកគេមិនព្រមតាមសំណើបុរសនោះ ជំនួសមកវិញ ពួកគេបានឱ្យពួកជីវវិទូ និងសុនខមកហិតក្លិន។

ក្រោយមក Novikov ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនជាមួយនឹងរបាយការណ៍សរសេរថា គាត់នាំយក តែក្លិនជីរអង្កាម។ ប៉ុន្ដែរឿងមិនទាន់ចប់នៅឡើយទេ។

បីខែក្រោយមក បន្ទាប់ពីឆ្លងកាត់ព្រំដែននោះរួច Alexei Novikov ជាប់ក្នុងបញ្ជីឧក្រិដ្ឋជនដែលរុស្ស៊ីតាមចាប់ ហើយនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ គាត់ត្រូវបានគេចាប់ខ្លួនពីបទរត់ពន្ធថ្នាំញៀនយកពីផ្ទះរបស់គាត់ ៨០០ គីឡូម៉ែត្រ។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ គាត់ត្រូវបានកាត់ទោសជាប់គុក ១០ ឆ្នាំ និងមួយខែក្នុងពន្ធនាគារដ៏តឹងរ៉ឹងមួយ។

មេធាវីរបស់ Novikov អះអាងថាករណីនេះ គឺជាភាពអាម៉ាស់ដល់ប្រព័ន្ធយុត្តិធម៌រុស្ស៊ី ហើយអះអាងថាមានភស្តុតាងយ៉ាងច្បាស់ថារដ្ឋអាជ្ញាបានបង្ហាញភស្តុតាងក្លែងក្លាយនៅក្នុងតុលាការ។ ឧទាហរណ៏ស្លាកដែលត្រូវបានប្រើដើម្បីបិទបាំងកញ្ចប់តែ ដែលបានរឹបអូសពីកូនក្តីរបស់គាត់ មិនមែនជាវត្ថុមួយដែលត្រូវបានបង្ហាញនៅក្នុងតុលាការទេ។ ទីមួយមានហត្ថលេខារបស់មន្ត្រីជាន់ខ្ពស់ ដែលមានវត្តមាននៅច្រកឆ្លងកាត់ព្រំដែន នៅពេលមានការរឹបអូស ចំណែកឯអ្នកដែលត្រូវបានត្រួតពិនិត្យដោយអ្នកជំនាញរដ្ឋម្នាក់ ត្រូវបានចុះហត្ថលេខាដោយមន្រ្តីម្នាក់ដែលបានធ្វើការផ្លាស់ប្តូរបញ្ចប់របស់គាត់មុនពេល Novikov បានមកដល់បង្គោលព្រំដែន។

លើសពីនោះកញ្ចប់តែដែលបង្ហាញក្នុងតុលាការមិនបានបញ្ជាក់ពី ការណែនាំលើកញ្ចប់តែជាភាសាអេស្ប៉ាញទេ របាយការណ៍របស់ពួកគេបែរជាសរសេរថា តែស្លឹកបៃតងខ្មៅក្លិនជីរអង្កាមទៅវិញ។

មេធាវីរបស់គាត់ព្យាយាមយករណីទៅដល់តុលាការកំពូល ហើយ Novikov រួចផុតពីការជាប់គុក ១០ ឆ្នាំ និង ១ ខែរបស់គាត់។ យ៉ាងណាមិញ គាត់នៅជាប់គុកដដែលទេ ខណៈដែលសកម្មជនសិទ្ធិមនុស្សរុស្ស៊ីកំពុងស្វែងរកឯកសារផ្សេងៗទៀត ដើម្បីឱ្យតុលាការកំពូលនៃសហព័ន្ធរុស្ស៊ីលុបចោលករណីរបស់ Novikov ទាំងស្រុង៕

adverise with khmeread