adverise with khmeread 1

មូលហេតុ​ដែល​គេ​ប៉ាត​គ្រាប់​ស្ពៃខៀវ​កិន​នៅលើ​ជើង​! អ្នកនឹង​ចូលចិត្ត​ពេល​បានដឹង​ហេតុផល​នេះ​

​    ​មនុស្ស​ជាច្រើន​ដឹងថា គ្រាប់​ស្ពៃ​ខ្មៅ​មាន​អត្ថប្រយោជន៍​ខ្ពស់​។ ហេតុផល​សំខាន់​ក្នុងការ​ប្រើប្រាស់​គ្រាប់​ស្ពៃខៀវ​គឺ​គុណសម្បត្តិ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ច្រើន​ដែលមាន​ក្នុង​គ្រាប់​នេះ​៖

​    ​- ការពារ​អ្នក​ពី​ជំងឺ​មហារីកក្រពះ​និង​ពោះវៀន​
​    ​- ជួយ​គ្រប់គ្រង​រោគសញ្ញា​ជំងឺហឺត​
​    ​- ជួយ​សម្រក​ទម្ងន់​
​    ​- ជួយ​បំបាត់​រលាក​ឆ្អឹង និង​រលាក​សាច់ដុំ​រ៉ាំរ៉ៃ​
​    ​- បន្ថយ​កូ​ឡេ​ស្ទើ​រ៉ុល​
​    ​- ជំរុញ​ដល់​ការលូតលាស់​សក់​
​    ​- ជួយ​កាត់បន្ថយ​ការ​ទល់លាមក និង​បន្ធូរបន្ថយ​រោគសញ្ញា​ប្រេះ​នៅ​មាត់ទ្វារ​លាមក​
​    ​- ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​លើ​ស្បែក​
​    ​- ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​

​    ​ប៉ុន្តែ​អ្នកមាន​ដឹង​ទេ​ថា គ្រាប់​ស្ពៃខៀវ​ក៏​ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ផងដែរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ និង​រោគសញ្ញា​គ្រុនក្តៅ​។

​    ​ប្រសិនបើ​អ្នក​មិនអាច​រក​គ្រាប់​ស្ពៃខៀវ​បានទេ អ្នក​អាច​រក​ទិញ​ផលិតផល​គ្រាប់​ស្ពៃខៀវ​កិន​ជាស្រេច​ដែល​ដាក់លក់​នៅតាម​ផ្សារ​ទំនើប (​ស្រុក​ខ្មែរ​ប្រហែល​ពុំទាន់​មាន​លក់​ទេ​)​។

​     * តើ​ត្រូវធ្វើ​អ្វី​ជាមួយនឹង​គ្រាប់​ស្ពៃខៀវ​នេះ​?
​    ​វា​ងាយស្រួល​នោះទេ​! រាល់​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​យក​គ្រាប់​ស្ពៃខៀវ​កិន​លាយ​ទឹក​ប៉ិៗ រួចមក​ប៉ាត​ពីលើ​ជើង ហើយ​រុំ​ជាមួយ​ក្រណាត់ បន្ទាប់មក​យក​ស្រោមជើង​ពាក់​ពីលើ​។ គេ​បាន​ណែនាំ​ថា អ្នក​ត្រូវ​គេង​សណ្តូកជើង​ឱ្យ​ត្រង់ និង​ទុក​គ្រាប់​ស្ពៃ​ខ្មៅ​កិន​នេះ​នៅលើ​ជើង​របស់​អ្នក​ឱ្យបាន​យូរ​តាម​ដែល​អាចធ្វើ​ទៅបាន​។ បន្ទាប់ពី​ដក​ឱសថ​ធម្មជាតិ​នេះ​ចេញ អ្នក​គួរតែ​ដើរ​បន្តិច ដើម្បី​សម្រួល​លំ​ហូរឈាម​នៅក្នុង​ជើង​របស់​អ្នក​។

​    ​* តើ​ត្រូវ​ប៉ាត​គ្រាប់​ស្ពៃខៀវ​កិន​នេះ​ញឹកញាប់​ប៉ុនណា​ដែរ​?
​    ​អ្នក​គួរ​ប៉ាត​គ្រាប់​ស្ពៃខៀវ​កិន​នេះ​នៅពេល​យប់ មុនពេល​ចូល​គេង​។ ប្រសិនបើ​ចាំបាច់ អ្នក​គួរ​ធ្វើតាម​វិធីសាស្ត្រ​នេះ​បី​បួន​យប់​ជាប់​គ្នា​។

​    ​អ្នកនឹង​សង្កេតឃើញ​លទ្ធផល​អស្ចារ្យ បន្ទាប់ពី​ប្រើ​ឱសថ​នេះ​បាន​តែមួយ​សប្តាហ៍​។ អាកា​រៈ​ផ្តាសាយ​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​។

​    ​យើង​សង្ឃឹមថា​អ្នកនឹង​ចូលចិត្ត​អត្ថបទ​នេះ និង​ជួយ​ចែករំលែក​ដល់​មិត្តភក្តិ និង​គ្រួសារ​ឱ្យ​បានដឹង​គ្រប់ៗ​គ្នា​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់