កំពុងដាំដំឡូងឃើញលលាដ៍ក្បាលខ្មោច...ទៅប្រាប់ប្រពន្ធរួចភ័យបះសក់ ព្រោះវាជាក្បាលខ្មោចអតីតប្តីមុន ដែលគាត់កាប់នឹងពូថៅស្លាប់ជាង ២០ ឆ្នាំមុន

អ្នកដាំដំណាំម្នាក់បានប្រទះឃើញលលាដ៍ក្បាលមួយ ខណៈកំពុងដាំដំឡូងបារាំង ដែលដូចទៅឱ្យភរិយារបស់គាត់បង្ហើបឱ្យដឹងថា វាគឺជាឆ្អឹងសេសសល់របស់ប្តីដើមរបស់គាត់ ដែលគាត់បានកាប់រហូតដល់ស្លាប់ រួចកប់នៅទីនោះកាលពី ២០ឆ្នាំមុន។

លោកយាយវ័យ ៦០ឆ្នាំរូបនេះបានពន្យល់យ៉ាងស្ងៀមស្ងាត់ថា "កុំភ័យ វាគឺជាប្តីដំបូងរបស់ខ្ញុំ" បន្ទាប់ពីបានរកឃើញក្បាលខ្មោចមួយនេះនៅក្នុងសួនច្បារនៃផ្ទះរបស់លោកយាយក្នុងភូមិ Luzino ក្នុងទីក្រុង Omsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។

លោកយាយបានសារភាពអំពីករណីឃាតកម្មនេះ មុនពេលប្រាប់ទៅប្តីថ្មីរបស់គាត់ឱ្យ​ "កប់ឆ្អឹងសេសសល់នេះម្តងទៀត បំភ្លេចពីវា ហើយយើងនឹងមិនប្រាប់ទៅលើប៉ូលិសឡើយ"។

ទោះជាយ៉ាងណាក្តី គាត់បានបដិសេធការណែនាំនេះ ហើយបានប្រាប់ទៅប៉ូលិស។

លោកយាយរូបនេះបានសារភាពទៅប៉ូលិសថា ២១ឆ្នាំមុន គាត់បានវាយប្រហារទៅលើប្តីគាត់ជាមួយនឹងពូថៅ អំឡុងជម្លោះមួយ បន្ទាប់ពី "គាត់បានមកផ្ទះវិញទាំងស្រវឹងជោគជាំ ហើយបានវាយខ្ញុំ" នៅផ្ទះរបស់គាត់។

គាត់បានកាត់សាកសពអតីតប្តីខ្លួន ដែលមានវ័យ ៥២ឆ្នាំ និងបានកប់សាកសពនៅក្នុងសួនដាំដំឡូងរបស់គាត់។ បន្ទាប់មកគាត់បានធ្វើពុតថា ប្តីរបស់ខ្លួនបានចេញទៅធ្វើការ និងមិនដែលត្រឡប់មកផ្ទះវិញឡើយ៕

adverise with khmeread