បុរសប្រេស៊ីលកំពុងហែលទឹកលេងនៅក្បែរឆ្នេរ ត្រូវឆ្លាមខាំដាច់ប្រដាប់ភេទស្លាប់

បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីប្រដាប់ភេទរបស់គាត់ត្រូវបានកាត់ផ្តាច់នៅក្នុងឧបទ្ទវហេតុត្រីឆ្លាមវាយប្រហារដ៏រន្ធត់មួយ ខណៈដែលគាត់បានហែលទឹកលេងជាមួយនឹងមិត្តរបស់គាត់នៅឯឆ្នេរមួយកន្លែង។

អ្នកធ្វើដំណើរកម្សាន្តពោរពេញដោយក្តីរន្ធត់បានប្រញាប់ប្រញាល់ជួយលោក Jose Ernestor da Silva ហើយបានទាញគាត់ចេញពីទឹក ខណៈដែលការវាយប្រហារនេះបានកើតឡើង។

ត្រីឆ្លាមបានវាយប្រហារ ខណៈដែលឆ្មាំសមុទ្របានប្រាប់ទៅបុរសរងគ្រោះវ័យក្មេងរូបនេះឱ្យហែលត្រឡប់មកកៀកឆ្នេរវិញ។ នេះបើយោងតាមវេបសាយក្នុងតំបន់។

Jose បានស្លាប់នៅឯមន្ទីរពេទ្យ Restauracao Hospital បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការហូរឈាមរបស់គាត់នៅកន្លែងកើតហេតុ។

ស្ថិតក្នុងវីដេអូបានបង្ហាញពីទិដ្ឋភាពរបស់អ្នកសង្គ្រោះកំពុងទាញបុរសរងគ្រោះវ័យ ១៨ឆ្នាំរូបនេះមកកាន់ឆ្នេរ Piedade ទីក្រុង Recife ប្រទេសប្រេស៊ីល។

ពួកគេព្យាយាមទប់លំហូរឈាមដោយចងសំលៀកបំពាក់ជុំវិញមុខរបួស ខណៈដែលអ្នកដទៃទៀតអាចត្រូវបានគេឮឱ្យយុវជនស្ថិតក្នុងក្តីតក់ស្លុតរូបនេះព្យាយាមដកដង្ហើម៕

adverise with khmeread