មិត្តសំណព្វរបស់គីមជុងអ៊ុន តារាបាល់បោះ NBA លោក Dennis Rodman នឹងមកចូលរួមកិច្ចប្រជុំកំពូលរវាងត្រាំនិងគីម នៅសិង្ហបុរីដែរ

តារាឆ្នើមរបស់ក្របខ័ណ្ឌបាល់បោះ NBA លោក Dennis Rodman នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសប្តាហ៍ក្រោយ។

លោកត្រាំ និងគីម នឹងជួបគ្នានៅម៉ោង ៩ ព្រឹកនៅសិង្ហបុរី នៅថ្ងៃទី ១២ ខែមិថុនា។

ប្រភពព័ត៌មានបាននិយាយថាវីរុសបាល់បោះដែលបានកសាងចំណងមិត្តភាពដ៏ចម្លែកជាមួយមេដឹកនាំផ្តាច់ការរូបនេះនៅប៉ុន្មានឆ្នាំថ្មីៗនេះ នឹងមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃទី ១១ មិថុនា ហើយអាចដើរតួនាទីក្នុងការចរចាផងដែរ។

ប្រភពមួយបានប្រាប់កាសែត New York Post ថា "មិនថាអ្នកគិតអ្វីទេអំពីវត្តមានរបស់គាត់ រឿងមួយដែលប្រាកដគឺ អត្រាអ្នកតាមដាននឹងមានទំហំធំសម្បើមណាស់។ ជាច្រើនលើកច្រើនសានៅក្នុងស្ថានភាពពាក់ព័ន្ធនឹងការទូតស្មុគស្មាញដូច្នេះ ប្រទេសនានាចូលចិត្តកំណត់អត្តសញ្ញាណឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ហើយមិនថាអ្នកយល់ស្របឬអត់នោះទេ គឺឌេននីស រ៉ូដមែន ជាមនុស្សស័ក្តិសមបំផុតហើយ"៕


adverise with khmeread