អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យគ្រឿងញៀនម្នាក់ទៅតុលាការ​

​ភ្នំពេញ​ ៖​ កម្លាំង អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ​ ​នាថ្ងៃទី៦ មិថុនា ឆ្នាំ២០១៨​ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន​ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១ និង១០នាទី  នៅចំណុច ប្លុករោងចក្រឆ្នាំង ភូមិ២៣ ផ្លូវដែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ លី ចាក់គ្រី ភេទប្រុស អាយុ​២៣ឆ្នាំ ហើយរូបគេក៏តែងតែយកថ្នាំញៀន ទៅឱ្យក្មេងៗលក់បន្តដើម្បីយកលុយមកឱ្យខ្លួនផងដែរ។ 

​បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បា​ធ្វើការសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការនាថ្ងៃនេះ ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread