Man Utd សម្រេចកិច្ចព្រមព្រៀងផ្ទេរ Fred ក្នុងតម្លៃ៥២លានផោននិងបានយល់ព្រមផ្តល់កិច្ចសន្យារយៈពេល៥ឆ្នាំ

ខ្សែបម្រើ Fred របស់ក្លឹប Shakhtar Donetsk ដែលមានតម្លៃផ្ទេរ៥២លានផោនបានធ្វើដំណើរទៅកាន់ការិយាល័យនៅទីក្រុងឡុងដ៍ ដើម្បីបំពេញឯកសារផ្លូវការជាមួយក្លឹប Man Utd មុនពេលចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅទីលានហ្វឹកហាត់របស់ក្លឹប Spurs ។

 

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកីឡាករ Neymar ដែលជាមិត្តរួមសញ្ជាតិភ្លាមៗពេលមានការប្រកាសជាផ្លូវការ។

 

ការប្រកាសជាថ្មីអាចនឹងត្រូវពន្យារពេលដោយបញ្ហារៀបចំបែបបទផ្ទេរអន្តរជាតិទាក់ទិននឹងសហព័ន្ធបាល់ទាត់ប្រេស៊ីល ប៉ុន្តែគ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho បានទទួលកីឡាករដែលលោកចង់បានរួចហើយ ។

 

Fred បានចាកចេញពីក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីយកឈ្នះក្រុមក្រូអាតកាលពីថ្ងៃអាទិត្យនៅពហុកីឡាដ្ឋាន Anfield ដើម្បីធ្វើការពិនិត្យសុខភាពនិងដើរមើលជុំវិញទីលានហ្វឹកហាត់របស់ Man Utd មុនពេលថតរូបមួយចំនួន៕

adverise with khmeread