Everton គ្រោងជម្រុះកីឡាករ១២រូបចេញនៅរដូវក្តៅនេះ

ប្រធានបច្ចេកទេសថ្មីនៅពហុកីឡាដ្ឋាន Goodison លោក Marcel Brands បានបញ្ជាក់ថា ក្លឹប Everton នឹងព្យាយាមជម្រុះកីឡាករ១២រូបនេះនៅរដូវក្តៅនេះ។ លោក Brands បានបញ្ជាក់ថា ពួកគេត្រូវតែលក់កីឡាករចាស់ចេញ មុនពេលទិញកីឡាករថ្មី ហើយគោលបំណងគឺចង់ធ្វើការអភិវឌ្ឍយូរអង្វែងមួយ។

 

លោក Brands បានបង្ហាញផែនការរបស់លោកសម្រាប់ក្លឹប Everton នៅពេលលោកបានប្រកាសតែងតាំងគ្រូបង្វឹកថ្មី Marco Silva នៅសប្តាហ៍នេះ ហើយលោកបានប្រាប់អ្នកគាំទ្រកុំទាន់អាលរំពឹងអំពីការចំណាយច្រើនឬការដោះស្រាយបញ្ហាក្នុងពេលឆាប់ៗនេះ។

 

ក្លឹប Everton មានកីឡាករ៣៨នាក់ ហើយពួកគេត្រូវជម្រុះមកត្រឹម២៥ ទៅ៣០នាក់ប៉ុណ្ណោះ។ នៅពេលសួរថា តើម្ចាស់ក្លឹបលោក Farhad Moshiri នឹងចំ

ណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីទិញកីឡាករថ្មីឬយ៉ាងណា បន្ទាប់ពីចំណាយ១៥០លានផោនកាលពីរដូវក្តៅឆ្នាំមុន លោក Brands ឆ្លើយថា “ទេ”។

 

លោក Brands បានបន្តថា “ខ្ញុំគិតថា ដំបូង យើងត្រូវជម្រុះកីឡាករចាស់ចោលខ្លះដើម្បីប្រមូលថវិកា ហើយប្រើប្រាស់លើប្រាក់ខែផងដែរ”។ លោកបានបន្ថែមថា “ប្រាកដណាស់! ប៉ុន្តែវាមិនមែនរឿងប្រាក់តែមួយមុខទេ។ ប្រាក់ជារឿងសំខាន់ ប៉ុន្តែគ្រូបង្វឹកក៏សំខាន់ផងដែរ។ ខ្ញុំគិតថា យើងត្រូវស្វែងរកក្រុមមួយដែលលោក Silva អាចធ្វើការជាមួយបាន”៕

adverise with khmeread