Spurs គ្រោងចរចាជាមួយក្លឹប Man Utd ដើម្បីផ្ទេរកីឡាករ Anthony Martial

ក្លឹប Spurs នឹងបង្កើនការតាមប្រមាញ់ខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹប Man Utd នៅសប្តាហ៍ក្រោយនេះ។ គេជឿថា មន្ត្រីនៅក្លឹប Spurs មានគម្រោងពិភាក្សាជាមួយប្រធានក្លឹប Man Utd ខណៈពួកគេចង់រក្សាពាក្យសន្យាជាមួយលោក Mauricio Pochettino ក្នុងការនាំយកកីឡាករថ្មីបន្ថែម។

 

លោក Pochettino បានចាត់ទុកខ្សែប្រយុទ្ធ​រូបនេះជាអាទិភាពផ្ទេរមួយក្នុងចំណោមគោលដៅផ្ទេររបស់លោកមុនរដូវកាលថ្មី ខណៈពេលលោកត្រៀមកសាងក្រុមមួយដែលមានសមត្ថភាពលើកពានជើងឯក។

 

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនឹងទទួលទឹកប្រាក់១០០លានផោន ដើម្បីចំណាយលើកីឡាករមានទេពកោសល្យនៅរដូវក្តៅនេះ ហើយត្រៀមចំណាយមួយភាគធំនៃកញ្ចប់ទឹកប្រាក់នេះលើ Martial។

 

ក្លឹប Man Utd ហាក់ដូចជាចង់បានច្រើនប្រហាក់ប្រហែលនឹងបរិមាណទឹកប្រាក់ដែលពួកគេចំណាយលើកីឡាករវ័យ២២ឆ្នាំរូបនេះកាលពីឆ្នាំ២០១៥គឺ ក្នុងតម្លៃ៣៨លានផោន ប៉ុន្តែតម្លៃផ្ទេរនេះបានកើនឡើដល់៥៨លានផោន។

 

Martial មិនបានជាប់ក្នុងក្រុមជម្រើស​ World Cup របស់ក្រុមបារាំងទេ មានន័យថា កិច្ចព្រមព្រៀងផ្ទេរអាចសម្រេចទៅបានឆាប់ៗនេះ ប្រសិនបើក្លឹបទាំងពីរមានការឯកភាពគ្នា៕

adverise with khmeread