adverise with khmeread 0

គ្រួសារ​ដែល​ចូលចិត្ត​មើលងាយ​ជាតិ​សាសន៍​មួយ​នេះ​បាត់មាត់​ដូច​គេ​ចុក ពេលឮ​សម្តី​ណែនាំ​របស់​វេជ្ជបណ្ឌិត​

​    ​នេះ​គឺជា​ភាពយន្ត​ខ្នាត​ខ្លី​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​ឆ្លុះបញ្ចាំង​ពី​ការ​មើលងាយមើលថោក និង​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ​។ ភាពយន្ត​នេះ​ដឹកនាំ​ថត​ដោយ​លោកស្រី Nancy Spetsioti សញ្ជាតិ​ក្រិ​ក​។

​    ​ក្នុង​វីដេអូ​នេះ គេ​បានបង្ហាញ​ពី​គ្រួសារ​មួយ​ដែលមាន​គំនិត​រើសអើង​ជាតិ​សាសន៍ និង​បុរស​សម្បុរ​ស្រអែម​ជនជាតិ​អាស៊ី​ឈ្មោះ Tzafar ដែលជា​អ្នក​បរិច្ចាគ​ខួរឆ្អឹង​។

​    ​បុរស​ម្នាក់នេះ​ត្រូវបាន​គ្រួសារ​នេះ​មើល​លើ​មើល​ក្រោម​ដោយ​ក្តី​រើសអើង​ជាទីបំផុត​។ ពេល​វេជ្ជបណ្ឌិត​ហៅ​គ្រួសារ ដែល​កូន​របស់​ពួកគេ​ជា​អ្នកជំងឺ ដែល​ត្រូវ​ទទួល​ការបរិច្ចាគ​សរីរាង្គ បុរស​អាស៊ី​ម្នាក់​នោះ​ក៏​ត្រូវបាន​ហៅ​ឱ្យចូល​ក្នុង​បន្ទប់​ជាមួយ​ដែរ​។ ពេល​វេជ្ជបណ្ឌិត​ណែនាំ​បុរស​នេះ​ថា​ជា​អ្នក​បរិច្ចាគ​ខួរឆ្អឹង គ្រួសារ​នេះ​ប្រែជា​ស្ងាត់​មាត់​ដូច​គេ​ចុក ព្រោះ​បានដឹងខ្លួន​ថា ទង្វើ​របស់​ពួកគេ​គឺ​ជ្រុល​ហួសហេតុ​ពេក​ណាស់​ចំពោះ​អ្នកមានគុណ​របស់ខ្លួន​៕ 

 

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់