ភ្នាក់ងារ : Yaya Toure សុខចិត្តលេងឲ្យក្លឹបធំៗនៅ PL ដូចជាក្លឹប Man Utd, Arsenal ឬ Liverpool ដោយយកប្រាក់ឈ្នួលត្រឹមតែ១ផោនប៉ុណ្ណោះក្នុងមួយ សប្តាហ៍

យោងតាមភ្នាក់ងាររបស់កីឡាករចាស់វស្សា Yaya Toure បានអះអាងថា ខ្សែបម្រើរូបនេះបានត្រៀមខ្លួនលេងឲ្យក្លឹបមួយក្នុងចំណោមក្លឹបធំទាំង៦នៅ PL ដោយយកប្រាក់ឈ្នួលត្រឹមតែ១ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍។

 

ភ្នាកងារលោក Dimitri Seluk បានលើកយកការវាយប្រហាររបស់ Yaya លើលោក Pep Guardiola ដោយអះអាងថា ក្លឹប​ Man City បានបាត់បង់ការគាំទ្រពីអ្នកគាំទ្រនៅតំបន់អាហ្វ្រិក ដោយសារតែទង្វើររបស់គ្រូបង្វឹករូបនេះមកលើ​ Yaya ។

 

លោក Seluk បាននិយាយថា “លោក Guardiola បានធ្វើឲ្យអ្នកគាំទ្រនៅតំបន់អាហ្វ្រិកមិនសប្បាយចិត្ត។ អ្នកគាំទ្រអាហ្វ្រិកជាច្រើនបានងាកចេញពីក្លឹប City។ ខ្ញុំសូមប្រកាសជាផ្លូវការថា Yaya បានត្រៀមខ្លួនលេងឲ្យក្លឹបអង់គ្លេសណាមួយដែលស្ថិតក្នុងចំណោមក្រុមកំពូលទាំង៦ ក្នុងតម្លៃឈ្នួលត្រឹម១ផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែនឹងមានប្រាក់រង្វាន់លើកទឹកចិត្តដោយផ្នែកលើការទទួលបានជោគជ័យ”។

 

កីឡាករអន្តរជាតិកូតឌីវ័ររូបនេះនៅទំនេរ បន្ទាប់ពីចាកចេញពីក្លឹប​ City កាលពីដំណាច់រដូវកាលហើយកីឡាករវ័យ៣៥ឆ្នាំរូបនេះ មានប្រាក់ឈ្នួល២២០.០០០ផោនក្នុងមួយសប្តាហ៍នៅពហុកីឡាដ្ឋាន Etihad បន្ទាប់ពីចំណាយពេល៨រដូវកាលជាមួយក្លឹបនេះ៕

adverise with khmeread