ឪឡឹកក៏មានញីឈ្មោលដែរ បើជ្រើសរើសខុស ច្បាស់ជាចំឪឡឹកទឹកតិច សាច់សាបទៀត

មនុស្សជាច្រើនមិនដឹងថាតើត្រូវជ្រើសរើសឪឡឹកដោយរបៀបណាទេ។ ពួកគេគ្រាន់តែយកម្រាមដៃគោះឪឡឹក ហើយបន្ទាប់មកជ្រើសរើសយកតែម្ដង ដែលនោះសុទ្ធតែវិធីគ្មានបានការ។

ប្រសិនបើអ្នកគិតទៅដល់រឿងឪឡឹកផ្អែម សម្បូរទឹក ទុំ និងមានឱជារសឆ្ងាញ់ សូមមើលពីរបៀបជ្រើសរើសឪឡឹកខាងក្រោមនេះ។

១. ប្រសិនបើឪឡឹកមានស្នាមប្រតាកដូចសំណាញ់ពីងពាងមានន័យថា សត្វឃ្មុំបានបាចលម្អងលើផ្កាឪឡឹកច្រើនដង មុនពេលវាចេញផ្លែ។ ហើយស្នាមប្រតាកកាន់តែច្រើន ឪឡឹកកាន់តែផ្អែមឆ្ងាញ់។

២. មើលចំណុចស្រគាល ដែលគេបានដាក់ឪឡឹកនៅមួយកន្លែង។ ប្រសិនបើចំណុចស្រគាលនោះមានពណ៌លឿង ឬលឿងខ្លាំង ឪឡឹកនោះទុំ បើពណ៌ស គឺនៅខ្ចីទេ។

៣. ត្រូវប្រុងប្រយ័ត្នចំពោះទំហំឪឡឹក មិនថាអ្នកជ្រើសរើសវាតូចឬធំទេ ឪឡឹកនោះត្រូវតែមានទម្ងន់សមាមាត្រទៅនឹងទំហំរបស់វា។

៤. ឪឡឹកក៏មានញីនិងឈ្មោលដែរ។ បើសិនបើឪឡឹកមានរាងពងក្រពើនោះសម្បូរទឹក តែបើវាមានរាងស្វ៊ែល គឺរសជាតិផ្អែម។

៥. ត្រូវចេះសង្ស័យទងរបស់វា ប្រសិនបើក្រៀម ឪឡឹកនោះទុំ ប៉ុន្ដែបើទងវានៅខ្ចីមានន័យថា គេទើបតែបេះវាថ្មីៗទេ ដូច្នេះមិនទាន់ទុំឡើយ៕

adverise with khmeread