កុំឃើញមុខគ្នាចាស់ដូចអាយុ ៨០ ឆ្នាំ តាមពិតទៅគាត់ទើបតែអាយុ ១៨ ឆ្នាំទេ! ប៉ុន្ដែមានមូលហេតុពីក្រោយ ដែលបង្កឱ្យគាត់មុខចាស់បែបនេះ!

នៅពេលអ្នកមើលមុខ Xiao Cui ដំបូង អ្នកច្បាស់ជាជឿថា គាត់មានអាយុយ៉ាងហោចណាស់ ៨០ ឆ្នាំ ប៉ុន្ដែការពិតទៅគាត់ទើបតែអាយុ ១៨ ឆ្នាំ ជាសិស្សវិទ្យាល័យម្នាក់ដែលកើតជំងឺដ៏កម្រមួយ បង្កឱ្យសាច់ដុំមុខ និងស្បែកយារ និងមើលទៅដូចតាចាស់។

Xiao Cui គឺជាសិស្សជាន់ខ្ពស់ម្នាក់ក្នុងសាលាកំពូលមួយក្នុងទីក្រុង Harbin ប្រទេសចិន ប៉ុន្ដែអ្នកមិនអាចឈប់មើលមុខគាត់នោះទេ។ គាត់មើលទៅហាក់ដូចជាសោធននិវត្តន៍ជាងបុរសវ័យក្មេងម្នាក់នៅក្នុងជីវិតដំបូងរបស់គាត់ ប៉ុន្ដែដោយសារតែជំងឺដ៏មហាអាថ៍កំបាំង ធ្វើឱ្យសាច់ដុំ និងស្បែកគាត់យារ។ ក្នុងវីដេអូមួយកំពុងល្បីពេញអនឡាញ ដោយ Cui បាននិយាយថា គាត់កត់សម្គាល់ជំងឺរបស់គាត់នៅពេលគាត់រៀនថ្នាក់អនុវិទ្យាល័យ ហើយមុខរបស់គាត់បានចាប់ផ្ដើមយារតាំងពីពេលនោះមក ជាចំណុចដែលសិស្សគ្រប់គ្នាមើលមុខគាត់ដោយសារគាត់មុខចាស់ជាងគេ។

វេជ្ជបណ្ឌិតមិនទាន់យល់ពីជំងឺរបស់គាត់នៅឡើយទេ ខណៈដែលគេកំពុងស្រាវជ្រាវពីផលប៉ះពាល់របស់វា ដូច្នេះ Cui កំពុងតែខាំមាត់សង្កត់ចិត្ត ព្រមទទួលយកការពិត និងរក្សាភាពវិជ្ជមានរបស់គាត់៕

adverise with khmeread