រថយន្តកាមរីបើកលឿនបុកខឿន ហោះឡើងសួនក្ដាន់ពីរកៀបនឹងដើមចំប៉ី

​ភ្នំពេញ ៖ រថយន្តកាមរី (បាឡែន​) ធ្វើដំណើរដោយប្រុសស្រីបួននាក់ ក្នុងល្បឿនយ៉ាងលឿនទៅបុកខឿន រួចហោះឡើងលើសួនច្បារក្ដាន់ពីរកៀបជាប់ដើមចំប៊ី ដាច់ក្រឡេកង់មុខ ទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស នៅវេលា​ម៉ោង២ និង៤០នាទី យប់រំលងអធ្រាត្រ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៦៩ ចំណុចមុខក្ដាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា​។ 

​តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា​ រថយន្តបង្កម៉ាកកាមរី (បាឡែន​) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-6717​។ ដំបូងគេឃើញមនុស្ស ប្រុសស្រីបួននាក់ ធ្វើដំណើរក្នុងរថយន្តបើកពីត្បូងទៅជើង ក្នុងល្បឿនលឿន​។ លុះមកដល់ចំណុចកើតហេតុក៏ បួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនបាក់៣កង់​ ហើយ រថយន្តមិនទាន់អស់ល្បឿន ហោះឡើងសួនក្ដាន់ពីរបុកបង់អង្គុយលេងបាក់មួយកំណាត់ រថយន្តកៀបជាប់នឹងដើមចំប៉ី ដាច់ក្រឡេកង់ខាងមុខទៅលែងរួច តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ​។  ក្រោយហេតុការណ៍មនុស្ស ប្រុសស្រីទាំងបួននាក់ បានឡើងរថយន្តមួយគ្រឿងទៀត បើកគេចខ្លួនអស់​។ 

​បន្ទាប់មកសមត្ថកិច្ចជំនាញបានវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក ភ្នំពេញរង់ចាំឱ្យម្ចាស់រថយន្ដ ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕


 

adverise with khmeread