ត្រីឆ្ដោ​ស៊ីកូនឯង, ឪពុកចាប់រំលោភកូនស្រីអាយុ៩ឆ្នាំត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ ឪពុកតិរិច្ឆានម្នាក់បានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈលើអនីតិជនអាយុ៩ឆ្នាំត្រូវជាកូនបង្កើត នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៥ មិថុនា ២០១៨ ម៉ោង៣រសៀល​ ក្រោយមកបានមួយថ្ងៃទើបប៉ូលិសឃាត់ខ្លួន​ បន្ទាប់ពីមានពាក្យបណ្តឹង​​។ 

​ប៉ូលិសនិយាយថា​ កុមារីរងគ្រោះឈ្មោះ ស.ច.រ. អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

​ចំណែកជនសង្ស័យឈ្មោះ ឃុន សឺង ភេទ​ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ)។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី​០៥ មិថុនា ឆ្នាំ២០១៨ ម៉ោង៣រសៀល កុមារី រងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយម្តាយចេញទៅដកក្រអៅឈូក​។ ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម (ចំណុចកើតហេតុ) រួចជនសង្ស័យក៏ចាប់ស្រាតខោកុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ រួចចាប់រំលោភកុមារីរងគ្រោះ​។ 

​ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញវិញ។ បន្ទាប់មកម្តាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្តាយ។ លុះដល់ថ្ងៃទី០៦ មិថុនា ២០១៨ ម៉ោង០៧ព្រឹក ម្តាយកុមារីរងគ្រោះបាននាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង​។ 

​បន្ទាប់មកសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរួច បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ធ្វើការ​សាកសួរ។ បន្ទាប់មកម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។ កន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ០៣ ដងរួចមកហើយ​៕


 

adverise with khmeread